លោក Biden ត្រឡប់ទៅសេតវិមានវិញ ខណៈអ្នកស្រី Harris ប្រឹងប្រែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត
លោកប្រធានាធិបតី Joe Biden បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញដែលលោកមិនបានបង្ហាញមុខជាសាធារណៈ ប៉ុន្តែនៅតែអាចឱ្យសារព័ត៌មានចេញផ្សាយអំពីលោកយ៉ាងច្រើន តាមរយៈព័ត៌មាននៃការចាកចេញពីការប្រកួតប្រជែងយកតំណែងប្រធានាធិបតីរបស់លោក។ ទន្ទឹមនឹងនោះ អនុប្រធានាធិបតីរបស់លោកក៏បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនផងដែរ។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីសេតវិមាន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕