ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីមួយអាណត្តិទៀតធ្វើឱ្យរញ្ជួយដល់យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋតែងតាំងលោក Donald Trump ជាបេក្ខជនផ្លូវការ។
លោក Biden បានថ្លែងថា៖ «ខ្ញុំគោរពការិយាល័យនេះ។ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង»។
លោកប្រធានាធិបតី Joe Biden បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញដែលលោកមិនបានបង្ហាញមុខជាសាធារណៈ ប៉ុន្តែនៅតែអាចឱ្យសារព័ត៌មានចេញផ្សាយអំពីលោកយ៉ាងច្រើន
បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីគណបក្សប្រជាធិបតេយ្យឱ្យធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស សំណួរនៅពេលនេះគឺថា តើអ្នកស្រីនឹងជ្រើសរើសអ្នកណាឱ្យមកឈរឈ្មោះធ្វើជាបេក្ខជនអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
សមាជិកព្រឹទ្ធសភានៅរដ្ឋ Ohio លោក J.D. Vance ត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump។ គោលនយោបាយរបស់លោកស៊ីគ្នានឹងគោលនយោបាយរបស់លោកអតីតប្រធានាធិបតី Trump ប៉ុន្តែប្រវត្តិរបស់លោកទាំងពីរគឺខុសគ្នាស្រឡះ។
លោកប្រធានាធិបតី Joe Biden ឥឡូវនេះធ្វើតេស្តទៅឃើញថាលែងមានជំងឺកូវីដ ហើយក៏លែងមានរោគសញ្ញាទៀតហើយ។ នេះបើតាមលិខិតមួយច្បាប់ពីវេជ្ជបណ្ឌិតរបស់លោក គឺលោក Kevin O'Connor។
វីអូអេ បានជួបសម្ភាសន៍ពលរដ្ឋអាមេរិកាំងនៅតាមដងផ្លូវនានាក្នុងទីក្រុងញូវយ៉ក អំពីប្រតិកម្មរបស់ពួកគេ ចំពោះការដកខ្លួនរបស់លោក Biden នេះ៕
អ្នកវិភាគថា តាមផ្លូវច្បាប់ ការទាមទារឱ្យលោក Biden ចុះចេញពីតំណែងនេះគឺគ្មានន័យនោះទេ ដោយលោក Biden មានសិទ្ធិពេញលេញក្នុងការបំពេញតួនាទីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោក។
ទោះបីជាលោកបានបង្ហាញការគាំទ្រដល់អ្នកស្រី Harris ក្តី ក៏សមាជិកគណបក្សប្រជាធិបតេយ្យនឹងត្រូវពង្រឹងការគាំទ្ររបស់បក្សដល់អ្នកស្រី ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានគូប្រជែងមួយចំនួនទៀតនៅក្នុងបក្ស ដែលនឹងលេចមុខនៅសន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យ។
សមាជិកក្រុមនឹងមាន «បទពិសោធអនុវត្តច្បាប់ និងសន្តិសុខយ៉ាងទូលំទូលាយ ដើម្បីធ្វើការពិនិត្យឯករាជ្យរយៈពេល៤៥ ថ្ងៃអំពីផែនការ និងសកម្មភាពដែលធ្វើឡើងដោយកងអង្គរក្សថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងអាជ្ញាធររដ្ឋ និងមូលដ្ឋាន។
បន្ទាប់ពីលោក Biden បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលដកខ្លួនចេញពីការប្រកួតកាលពីថ្ងៃអាទិត្យ លោកBiden បានចេញការគាំទ្រដល់លោកស្រី Harris ដើម្បីប្រឈមអតីតប្រធានាធិបតីលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
អ្នកស្រី Kamala Harris អនុប្រធានាធិបតីជាស្ត្រីទីមួយដំបូងរបស់សហរដ្ឋអាមេរិកអាចត្រូវបានគេតែងតាំងឱ្យធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត