លោកប្រធានាធិបតី Joe Biden បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអស់រយៈពេលជិតមួយម៉ោងកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងចម្លើយលម្អិតអំពីគោលនយោបាយការបរទេសជាមួយនឹងការការពារពេញលេញនៃការតាំងចិត្តរបស់លោកក្នុងការបន្តឈរឈ្មោះជាប្រធានាធិបតី
លោកប្រធានាធិបតី Biden មានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើការពិនិត្យប្រសាទសាស្ត្រ ៣ លើក ហើយកាលពីពេលចុងក្រោយនេះ គឺនៅខែកុម្ភៈ។ ការពិនិត្យនេះប្រាប់ឱ្យដឹងថា ខ្ញុំមានសុខភាពល្អ»។
ពួកបក្សសាធារណរដ្ឋមួយចំនួនតូចបានប្រឆាំងការចាត់វិធានការខ្លាំងៗប្រឆាំងនឹងមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់តំណែងជាផ្នែកមួយនៃការប្រយុទ្ធជាយូរយារមកហើយរវាងរដ្ឋសភាដែលមានសំឡេងភាគច្រើននិងរដ្ឋបាលបក្សប្រជាធិបតេយ្យ។
នេះជាការជួបផ្ទាល់ជាមួយក្រុមអ្នកកាសែត ដែលច្បាស់ជានឹងសួរសំណួរពិបាកៗ ខណៈដែលលោក Biden ប្រឈមនឹងការអំពាវនាវពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យខ្លះឱ្យបោះបង់ចោលកិច្ចប្រឹងប្រែងដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់មួយអណត្តិទៀត
បន្ទាប់ពីការរឹតបន្តឹងជាបណ្តោះអាសន្ននូវការទាមទារសិទ្ធិជ្រកកោននៅឯព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក លោក Biden បានប្រកាសការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលរៀបការជាមួយពលរដ្ឋអាមេរិក។ ផ្ទុយទៅវិញ លោក Trump និយាយថា លោកនឹងចាប់ផ្តើមបណ្តេញទៅប្រទេសវិញក្នុងទ្រង់ទ្រាយធំ។
សមាជិករដ្ឋសភាអាមេរិកបានមករដ្ឋធានីនៃសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះជាលើកដំបូងតាំងពីការធ្វើមិនបានល្អ នៅក្នុងការជជែកដេញដោលប្រធានាធិបតីរបស់លោកប្រធានាធិបតី Joe Biden ជាមួយនឹងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump កាលពីចុងខែមុន
ទោះជាសេចក្តីព្រាងច្បាប់នេះទទួលបានការអនុម័តពីរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋក៏ដោយ ក៏សេចក្តីព្រាងច្បាប់នេះមិនងាយឆ្លងកាត់ព្រឹទ្ធសភា ដែលគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា លោកនឹងបន្តការប្រកួតយកតំណែងប្រធានាធិបតីជាមួយអតីតប្រធានាធិបតីលោក Donald Trump បន្ទាប់ពីលោក Biden ធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលលើកដំបូងរវាងលោកទាំងពីរ។ លោក Scott Stearns រាយការណ៍លម្អិតពីទីក្រុង Denver រដ្ឋ Colorado។
មិនមានសមាជិកសភាគណបក្សប្រជាធិបតេយ្យណាមួយថែមទៀតបានអំពាវនាវឱ្យលោក Biden ដើរចេញពីការប្រកួតទេបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ។
អ្នកបោះឆ្នោតមួយចំនួនបន្ទោសលើប្រព័ន្ធផ្សព្វផ្សាយថាធ្វើឱ្យការបែកបាក់គ្នានេះកាន់តែខ្លាំងក្លាឡើង។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះមិនបានច្រានចោលសំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ របស់លោកអតីតប្រធានាធិបតី Donald Trump ទេ ប៉ុន្តែបានពន្យារពេលសំណុំរឿងនេះ។
លោក Biden បានធ្វើការកត់សម្គាល់យ៉ាងខ្លីបែបនេះនៅលើវេទិកា មុនលោកចុះទៅចូលរួមជាមួយភ្ញៀវ ហើយថតរូប selfie ជាមួយពួកគេ។ មានពេលមួយ មនុស្សម្នាក់ស្រែកថា «តស៊ូទៅមុខទៀត»។លោក Biden ក៏បានឆ្លើយថា៖ «លោកជឿខ្ញុំទៅ។ ខ្ញុំមិនទៅណាទេ»។
ព័ត៌មានផ្សេងទៀត