ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយផ្តល់ឱ្យលោកប្រធានាធិបតី Donald Trump នូវសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោក។ លោកRubio ទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទ ដោយសំឡេង៩៩ ទល់នឹង០។ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានជួបជុំអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអបអរជ័យជម្នះរបស់លោកនិងមកកាន់តំណែងជាប្រធានាធិបតីជាថ្មី។ លោកម៉ែន គឹមសេងសូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
សភាអាមេរិកកាលពីថ្ងៃចន្ទបានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីជាប់ឆ្នោត លោកDonald Trump បានឈ្នះការបោះឆ្នោតឆ្នាំ ២០២៤។ ថ្ងៃទី៦ ខែមករាកាលពីបួនឆ្នាំមុន ពួកអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានសភារបស់សហរដ្ឋអាមេរិកដើម្បីរារាំងការបញ្ជាក់ជាផ្លូវការដោយសភាពីការឈ្នះការបោះឆ្នោតឆ្នាំ២០២០របស់លោក Joe Biden ។
បើទោះបីអ្នកវិភាគនិងអ្នកជំនាញក្នុងវិស័យអប់រំមួយចំនួនយល់ឃើញពីភាពមានកម្រិតរបស់អ្នកស្រីនៅក្នុងវិស័យអប់រំ គេរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អ្នកស្រី។
កសិករអាមេរិកសង្ឃឹមថាអ្នកដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជ្រើសរើសឱ្យដឹកនាំក្រសួងកសិកម្មសហរដ្ឋអាមេរិកនឹងយល់អំពីក្តីបារម្ភរបស់ពួកគេពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មនិងច្បាប់កសិកម្ម។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានតែងតាំងលោក Brendan Carr ឱ្យដឹកនាំគណកម្មការសារគមនាគមន៍សហព័ន្ធហៅកាត់ថា FCC ដែលគ្រប់គ្រងសារគមនាគមន៍នៅក្នុងសហរដ្ឋអាមេរិក។
លោក Trump បានសរសេរក្នុងសារមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ Truth Social ថា៖ «ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថាពួកគេត្រូវតែបង្កើនការទិញប្រេងឥន្ធនៈនិងឧស្ម័នរបស់យើងក្នុងបរិមាណច្រើនថែមទៀតដើម្បីកុំឲ្យមានឱនភាពធំពេកជាមួយសហរដ្ឋអាមេរិក»។
ការផ្លាស់ប្តូរបានកើតឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងលោក Elon Musk បានច្រានចោលកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមីនាឆ្នាំក្រោយ។
ការអនុម័តពីព្រឹទ្ធសភា ដែលពួកគេគ្រប់គ្រង ៥១ ធៀបនឹង ៤៩ ហើយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden នឹងត្រូវការដើម្បីដាក់វិធានការនេះទៅជាច្បាប់និងបញ្ចៀសការបិទសកម្មភាពរដ្ឋាភិបាលនៅថ្ងៃសៅរ៍។
ខណៈពេលដែលពួកគេកំពុងរង់ចាំការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីម្ដងទៀតរបស់លោក Donald Trump ពលរដ្ឋអាមេរិកជាច្រើននិយាយថា ពួកគេរំពឹងថា ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងនឹងជាអាទិភាពចម្បងមួយរបស់លោក Trump។
ក្រុមផ្ទេរតំណែងលោក Trump ក៏បានផ្តល់អនុសាសន៍ផងដែរឲ្យដាក់ពន្ធគយលើទំនិញអាគុយគ្រប់ប្រភេទទូទាំងសាកលលោកដើម្បីជំរុញផលិតកម្មរបស់អាមេរិក ហើយបន្ទាប់មកចរចាលើកលែងពន្ធដល់ប្រទេសសម្ព័ន្ធមិត្តនីមួយៗ។ នេះបើតាមឯកសារនោះ។
ការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បង្កជាសំណួរអំពីលទ្ធភាព និងភាពស្របច្បាប់។
ព័ត៌មានផ្សេងទៀត