សម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះនៃការវាយប្រហារដោយក្រុមហាម៉ាស់ ការរង់ចាំសាកសពដ៏សែនឈឺចាប់របស់អ្នកជាទីស្រឡាញ់របស់ពួកគេដែលត្រូវគេកំណត់អត្តសញ្ញាណនោះមិនទាន់ចប់នៅឡើយទេ។
ក្រុមមូស្លីមអាមេរិកនិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលBiden ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងនៃការស្អប់អ្នកកាន់សាសនាអ៊ិស្លាមនៅសហរដ្ឋអាមេរិកត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាពីការវាយប្រហារសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ទូរទស្សន៍ Fox Newsរបស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលគ្មានបំណងដណ្តើមយក កាន់កាប់ឬគ្រប់គ្រងតំបន់ហ្កាហ្សានោះឡើយ។
ចំនួនអ្នកស្លាប់កើនឡើងកាន់តែច្រើន ហើយរូបភាពគួរឱ្យសង្វេគពីភាគីទាំងសងខាងនៃជម្លោះនៅតំបន់កាហ្សា (Gaza) ក៏កំពុងត្រូវបានចែករំលែកតាមបណ្តាញសង្គមនៅប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ ដោយជំរុញឱ្យមានការស្អប់គុំកួនកាន់តែចាក់ឫស ខណៈវិបត្តិមានសភាពកាន់តែដុនដាប។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានបង្កឱ្យមានការកើនឡើងនូវការរើងអើសជាតិសាសន៍ជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ី ដែលកាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនូវអ្វីដែលអ្នកតាមដានស្ថានការណ៍ថាជាហេតុការណ៍ដ៏អាក្រក់បំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធនឹងក្រុមហាម៉ាស់នៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងហ្កាហ្សា ខណៈជនស៊ីវិលប៉ាឡេស្ទីនកំពុងរត់គេចចេញពីតំបន់នេះ ដែលកំពុងស្ថិតក្រោមប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែល ក្រោយពីពួកហាម៉ាស់បានធ្វើការវាយប្រហារដ៏ប្រល័យមួយទៅលើប្រទេស
មន្ត្រីការទូតកំពូលៗនៃក្រុមប្រទេស G-7 ដែលជាប្រទេសប្រជាធិបតេយ្យឧស្សាហកម្មនាំមុខ បានប្រកាសជំហររួមគ្នាលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បន្ទាប់ពីបានជួបប្រជុំគ្នាយ៉ាងតឹងតែងនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ដោយបានថ្កោលទោសក្រុមហាម៉ាស់
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្លាប់អ្នកផលិតអាវុធកំពូលម្នាក់របស់ក្រុមហាម៉ាស់ ខណៈពេលកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការវាយលុកតាមផ្លូវអាកាសនិងថ្មើរជើងចូលតំបន់ហ្កាហ្សាដោយសំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់។
សង្រ្គាមដែលមានរយៈពេល ១ខែរវាងអ៊ីស្រាអែលនិងហាម៉ាស់កំពុងកាន់តែតានតឹងនៅក្នុងតំបន់ហ្កាហ្សា។ សហរដ្ឋអាមេរិកនិងមេដឹកនាំអន្តរជាតិកំពុងអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន នៅពេលដែលចំនួនជនស៊ីវិលដែលស្លាប់នៅហ្កាហ្សាកើនឡើង។
របៀបវារៈនៃកិច្ចប្រជុំនេះក៏អាចផ្ដោតផងដែរលើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការភ័យខ្លាចដែលថាកូរ៉េខាងជើងអាចត្រៀមលក្ខណៈសាកល្បងអាវុធនុយក្លេអ៊ែរថ្មី និងក្ដីបារម្ភអំពីភាពគឃ្លើនកាន់តែកើនឡើងរបស់ចិននៅលើពិភពលោក។
លោក Netanyahu បានថ្លែងប្រាប់ទូរទស្សន៍ ABC News ថា លោកប្រមើលមើលឃើញថាប្រទេសអ៊ីស្រាអែលនឹង «មានការទទួលខុសត្រូវផ្នែកសន្តិសុខជារួម» នៅក្នុងតំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់មួយនៅក្រោយពេលដែលខ្លួនសម្រេចបាននូវគោលបំណងនៃការកម្ទេចក្រុមហាម៉ាស់បានទាំងស្រុង។
អ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារតាមជើងគោកចូលក្នុងតំបន់ Gaza និងបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានសម្លាប់ក្រុមភេរវជនហាម៉ាស់មួយចំនួនក្នុងពេលតែមួយយប់។ ការវាយប្រហារនេះកើតឡើង ស្របពេលដែលវិបត្តិមនុស្សធម៌នៅតំបន់ Gaza កាន់តែអាក្រក់។
ព័ត៌មានផ្សេងទៀត