ការប្រយុទ្ធគ្នាខ្លាំងក្លានៅតែបន្តក្នុងហ្កាហ្សា ខណៈសង្រ្គាមរវាងអ៊ីស្រាអែលនិងហ្កាហ្សាឈានដល់ពេល ១ខែ
សង្រ្គាមដែលមានរយៈពេល ១ខែរវាងអ៊ីស្រាអែលនិងហាម៉ាស់កំពុងកាន់តែតានតឹងនៅក្នុងតំបន់ហ្កាហ្សា។ សហរដ្ឋអាមេរិកនិងមេដឹកនាំអន្តរជាតិកំពុងអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន នៅពេលដែលចំនួនជនស៊ីវិលដែលស្លាប់នៅហ្កាហ្សាកើនឡើង។ ប៉ុន្តែអ៊ីស្រាអែលប្រកែកថាវិបត្តិមនុស្សធម៌នៃចំណាប់ខ្មាំង២៤០នាក់របស់ខ្លួន ត្រូវតែបានដោះស្រាយជាមុនសិន។ អ្នកស្រី Linda Gradstein នៃវីអូអេរាយការណ៍ពីទីក្រុងហ្ស៊េរុយសាឡិម។ កញ្ញាទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖