ក្រុមគ្រួសារចំណាប់ខ្មាំងជិត ២៤០ នាក់ដែលគេជឿថា ក្រុមហាម៉ាស់កំពុងឃុំខ្លួននៅតំបន់ហ្កាហ្សា បានដើរហែក្បួនរយៈពេលប្រាំថ្ងៃពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ ពួកគេនិយាយថា ពួកគេចង់ឱ្យរដ្ឋាភិបាលធ្វើកិច្ចការបន្ថែមទៀតដើម្បីយកមនុស្សជាទីស្រឡាញ់របស់ខ្លួនមកវិញ។
ការប្រយុទ្ធគ្នាខ្លាំងក្លាបានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅជុំវិញមន្ទីរពេទ្យមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza)។ កងទ័ពអ៊ីស្រាអែលផ្ដោតលើការបោសសម្អាតរុករកក្នុងមន្ទីរពេទ្យនោះដែលពួកគេថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រើសម្រាប់លាក់ខ្លួន។
រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន AP អំពីមន្ទីរពេទ្យមូលដ្ឋានមួយកន្លែងបានបង្ហាញថា សាកសពជាង ២០ នាក់ត្រូវបានរុំដោយក្រណាត់ប្រឡាក់សុទ្ធតែឈាម។
ក្រុង Eilat ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេសអ៊ីស្រាអែល បានក្លាយជាមជ្ឈមណ្ឌលដ៏ចម្បងមួយសម្រាប់អ្នកដែលជម្លៀសចេញពីតំបន់នានាដែលរងការបាញ់រ៉ុក្កែតពីតំបន់ហ្កាហ្សា (Gaza) តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលាមក។
នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់ប្រទេសនេះដល់កុមារ១ពាន់នាក់នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
ការកើនឡើងនៃការវាយប្រហារដោយអ្នកតាំងទីលំនៅជនជាតិជ្វីហ្វប្រឆាំងនឹងកសិករប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងកាត់បន្ថយការផលិតប្រេងអូលីវនៅតំបន់ West Bank។ នេះបើយោងតាមសហជីពកសិករប៉ាឡេស្ទីន (Palestinian Farmer's Union)
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បាននិយាយសង្កត់ធ្ងន់លើកម្លាំងនៃកំណើនសេដ្ឋកិច្ចរបស់អាមេរិក ដើម្បីទាក់ទាញប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៩ ឲ្យធ្វើជាដៃគូជាមួយសហរដ្ឋអាមេរិក។ ចំណែកមេដឹកនាំចិន ក៏ធ្វើដូចគ្នាដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងរងសម្ពាធកាន់តែខ្លាំងឱ្យគ្រប់គ្រងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងពួកហាម៉ាស់ ដោយមានការព្រួយបារម្ភកាន់តែច្រើនអំពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើន។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនក្នុងរដ្ឋធានីប៉េកាំងនៅខែក្រោយនេះ គឺដើម្បីសម្រេចបាននូវភាពស្មើគ្នាក្នុងវិស័យពាណិជ្ជកម្មពាក់ព័ន្ធ
ក្រុមជនស៊ីវិលនៅហ្កាហ្សា«កំពុងប្រឈមនឹងទុរ្ភិក្សបន្ទាន់»។ នេះបើតាមលោកស្រី Cindy McCain នាយិកាប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក។
នៅពេលសង្រ្គាមជាមួយក្រុមហាម៉ាស់ (Hamas) បានចាប់ផ្តើម បណ្តាញក្រុមអ្នកស្ម័គ្រចិត្តត្រូវបានរៀបចំដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីមួយដែលនោះគឺការជួយជម្លៀសជនស៊ីវិលនិងជួយសង្រ្គោះវិស័យកសិកម្ម
នៅពេលមានការអំពាវនាវកើនឡើងឱ្យមានការឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា អ៊ីស្រាអែលកំពុងគិតអំពីអ្វីដែលកើត មានឡើងបន្ទាប់ពីការប្រយុទ្ធចប់។
ព័ត៌មានផ្សេងទៀត