ខណៈចំនួនអ្នកស្លាប់កើនឡើង ការស្អប់គុំកួនរវាងពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏កើនឡើងដែរ
ចំនួនអ្នកស្លាប់កើនឡើងកាន់តែច្រើន ហើយរូបភាពគួរឱ្យសង្វេគពីភាគីទាំងសងខាងនៃជម្លោះនៅតំបន់កាហ្សា (Gaza) ក៏កំពុងត្រូវបានចែករំលែកតាមបណ្តាញសង្គមនៅប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ ដោយជំរុញឱ្យមានការស្អប់គុំកួនកាន់តែចាក់ឫស ខណៈវិបត្តិមានសភាពកាន់តែដុនដាប។ លោក Yan Boechat បាននិយាយជាមួយភាគទាំងសងខាងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយរាយការណ៍អំពីរឿងនេះ ពីទីក្រុងហ្សេរុយសាឡិម។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួលដូចទៅ៕