អ៊ីស្រាអែលបង្កើនការវាយប្រហារតាមជើងគោកនៅតំបន់ Gaza
អ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារតាមជើងគោកចូលក្នុងតំបន់ Gaza និងបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានសម្លាប់ក្រុមភេរវជនហាម៉ាស់មួយចំនួនក្នុងពេលតែមួយយប់។ ការវាយប្រហារនេះកើតឡើង ស្របពេលដែលវិបត្តិមនុស្សធម៌នៅតំបន់ Gaza កាន់តែអាក្រក់។ អ្នកស្រី Linda Gradstein ជូនសេចក្តីរាយការណ៍ឱ្យវីអេអូពីទីក្រុងហ្ស៊េរុយសាឡិម។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៕ ***កំណត់ចំណាំ៖ វីដេអូនេះអាចមានរូបភាពដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា។