ការប្រឆាំងជាតិសាសន៍ជ្វីហ្វកើនឡើងនៅរុស្ស៊ីបន្ទាប់ពីសង្គ្រាមនៅហ្កាហ្សាចាប់ផ្ដើម
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានបង្កឱ្យមានការកើនឡើងនូវការរើងអើសជាតិសាសន៍ជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ី ដែលកាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនូវអ្វីដែលអ្នកតាមដានស្ថានការណ៍ថាជាហេតុការណ៍ដ៏អាក្រក់បំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ហេតុការណ៍នេះបានបង្កើតឱ្យមានបរិយាកាសភ័យខ្លាចនិងភាពស្រពិចស្រពិលក្នុងចំណោមសហគមន៍ជាតិសាសន៍ជ្វីហ្វក្នុងប្រទេសរុស្ស៊ី ដែលជាសហគមន៍ជ្វីហ្វដ៏ធំបំផុតមួយនៅលើពិភពលោក។ លោក Marcus Harton រាយការណ៍អំពីរឿងនេះពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖