របៀបវារៈនៃកិច្ចប្រជុំនេះក៏អាចផ្ដោតផងដែរលើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការភ័យខ្លាចដែលថាកូរ៉េខាងជើងអាចត្រៀមលក្ខណៈសាកល្បងអាវុធនុយក្លេអ៊ែរថ្មី និងក្ដីបារម្ភអំពីភាពគឃ្លើនកាន់តែកើនឡើងរបស់ចិននៅលើពិភពលោក។
លោក Netanyahu បានថ្លែងប្រាប់ទូរទស្សន៍ ABC News ថា លោកប្រមើលមើលឃើញថាប្រទេសអ៊ីស្រាអែលនឹង «មានការទទួលខុសត្រូវផ្នែកសន្តិសុខជារួម» នៅក្នុងតំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់មួយនៅក្រោយពេលដែលខ្លួនសម្រេចបាននូវគោលបំណងនៃការកម្ទេចក្រុមហាម៉ាស់បានទាំងស្រុង។
អ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារតាមជើងគោកចូលក្នុងតំបន់ Gaza និងបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានសម្លាប់ក្រុមភេរវជនហាម៉ាស់មួយចំនួនក្នុងពេលតែមួយយប់។ ការវាយប្រហារនេះកើតឡើង ស្របពេលដែលវិបត្តិមនុស្សធម៌នៅតំបន់ Gaza កាន់តែអាក្រក់។
បើទោះបីជាការខ្វែងគំនិតគ្នារវាងក្រុមមេដឹកនាំអារ៉ាប់ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នានៅតំបន់កាហ្សានៅតែបន្តមាន សហរដ្ឋអាមេរិកអំពាវនាវឱ្យផ្អាកសង្គ្រាមបណ្តោះអាសន្នដើម្បីផ្តល់ជំនួយមនុស្សធម៌។
ខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) កំពុងបន្តទៅមុខ អ្នកខ្លះនៅអ៊ីស្រាអែលថា វាដល់ពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវលាលែងពីតំណែងហើយ។
អ្នកវិភាគលីបង់អ្នកស្រី Dania Koleilat Khatib បានប្រាប់ VOA ថា ក្រុមហេសបូឡាកំពុងរៀបចំ «ផែនការគ្រាអាសន្ន» និង «ត្រួតត្រាលើល្បឿន» នៃការវាយប្រហារដោយរ៉ុក្កែតឆ្លងព្រំដែនទៅវិញទៅមកជាមួយនឹងកងកម្លាំងការពារជាតិអ៊ីស្រាអែលនៅពេលនេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការសប្បុរសធម៌អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយអំពាវនាវឱ្យមានការឈប់បាញ់គ្នាដើម្បីផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។
យោងតាមរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកជនអន្តោប្រវេសន៍របស់អ៊ីស្រាអែល មនុស្ស៤សែននាក់ដែលបានមកដល់ប្រទេសនេះក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះត្រូវបានចាត់ទុកថាជាជនអន្តោប្រវេសន៍ថ្មី ដែលត្រូវការជំនួយរបស់រដ្ឋាភិបាល។
លោក Antony Blinken និងបណ្ដាមេដឹកនាំអារ៉ាប់បានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា (Gaza) ស្របពេលដែលយោធាអ៊ីស្រាអែលបានវាយប្រហារដ៏ប្រល័យលើសាលារៀនមួយកន្លែងដែលធ្វើជាជម្រកស្នាក់នៅសម្រាប់ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
សហគមន៍ជ្វីហ្វ មូស្លីម និងគ្រិស្តបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃពុធសប្តាហ៍មុន នៅឯសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា នៅក្រុង Los Angeles (UCLA) ដើម្បីអុជទៀនសុំសុខសន្តិភាពនិងកាន់ទុក្ខអ្នកដែលបានបាត់បង់ជីវិតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនតាំងពីខែមុន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យក្រុមសម្ពន្ធសាកលដែលប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាមនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់នៅប៉ាឡេស្ទីន។
លោក Netanyahu បាននិយាយថា៖ «យើងកំពុងតែបន្ដនូវរាល់ប្រតិបត្តិការរបស់កងកម្លាំងរបស់យើង ហើយអ៊ីស្រាអែលបដិសេធមិនព្រមបញ្ឈប់ការបាញ់គ្នាជាបណ្ដោះអាសន្ននោះទេ តែនេះមិនរាប់បញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងនោះឡើយ»។
ព័ត៌មានផ្សេងទៀត