ប្រទេសអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមបានថ្កោលទោសការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាមនេះ។ ប្រទេសប៉ារែនបានផ្តាច់ទំនាក់ទំនងកិច្ចការជំនួញជាមួយអ៊ីស្រាអែល ស្របពេលដែលហ្ស៊កដានីនិងតួកគីបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញ។
មន្ទីរពេទ្យ Shifa បានរងការបាញ់ផ្លោងដាក់ជាច្រើនដង ដែលក្នុងនោះផ្នែកសម្រាលកូននិងផ្នែកពិនិត្យព្យាបាលជំងឺក៏បានរងការបាញ់ផ្លោងផងដែរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅសេតវិមាននៅថ្ងៃចន្ទ ក្នុងជំនួបមួយដែលគេរំពឹងថា ជាការពិភាក្សាត្រង់ទៅត្រង់មកដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់មួយនេះ។
ការវាយប្រហារតាមអាកាសនិងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ត្រូវបានគាំទ្រយ៉ាងទូលំទូលាយនៅអ៊ីស្រាអែល ប៉ុន្តែសញ្ញានៃការមិនពេញចិត្តកំពុងលេចឡើងក្នុងចំណោមសហគមន៍ពលរដ្ឋជ្វីហ្វអាមេរិកមួយចំនួន។
ពលរដ្ឋប៉ាឡេស្ទីនជាង៨ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ហ្កាហ្សាក្នុងសប្តាហ៍កន្លងទៅ ខណៈជម្លោះកាន់តែធ្ងន់ធ្ងរឡើង ដោយមានការវាយប្រហារទៅលើមន្ទីរពេទ្យនានា។
មន្ត្រីការិយាល័យទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានថ្លែងថា ប្រសិនបើមានឋាននរកមែននោះ គេនឹងហៅភាគខាងជើងតំបន់ហ្កាហ្សាថាជាឋាននរក។
បន្ទាប់ពីការទូតមួយជុំទៀត រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការផ្អាកការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងដើម្បីរៀបចំផែនការសម្រាប់អនាគតរបស់ប៉ាឡេស្ទីនគឺជា «ការងារកំពុងដំណើរការ» ។
សម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះនៃការវាយប្រហារដោយក្រុមហាម៉ាស់ ការរង់ចាំសាកសពដ៏សែនឈឺចាប់របស់អ្នកជាទីស្រឡាញ់របស់ពួកគេដែលត្រូវគេកំណត់អត្តសញ្ញាណនោះមិនទាន់ចប់នៅឡើយទេ។
ក្រុមមូស្លីមអាមេរិកនិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលBiden ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងនៃការស្អប់អ្នកកាន់សាសនាអ៊ិស្លាមនៅសហរដ្ឋអាមេរិកត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាពីការវាយប្រហារសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ទូរទស្សន៍ Fox Newsរបស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលគ្មានបំណងដណ្តើមយក កាន់កាប់ឬគ្រប់គ្រងតំបន់ហ្កាហ្សានោះឡើយ។
ចំនួនអ្នកស្លាប់កើនឡើងកាន់តែច្រើន ហើយរូបភាពគួរឱ្យសង្វេគពីភាគីទាំងសងខាងនៃជម្លោះនៅតំបន់កាហ្សា (Gaza) ក៏កំពុងត្រូវបានចែករំលែកតាមបណ្តាញសង្គមនៅប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ ដោយជំរុញឱ្យមានការស្អប់គុំកួនកាន់តែចាក់ឫស ខណៈវិបត្តិមានសភាពកាន់តែដុនដាប។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានបង្កឱ្យមានការកើនឡើងនូវការរើងអើសជាតិសាសន៍ជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ី ដែលកាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនូវអ្វីដែលអ្នកតាមដានស្ថានការណ៍ថាជាហេតុការណ៍ដ៏អាក្រក់បំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត