បើតាមការស្ទង់មតិថ្មីមួយថាការយកព័ត៌មាននៅក្នុងប្រទេសចិនចាប់តាំងពីការរាតត្បាតសាកលនៃជំងឺកូវីដល្អប្រសើរជាងមុន ប៉ុន្តែក្រុមអ្នកកាសែតបរទេសនៅតែប្រឈមនឹងបញ្ហាទិដ្ឋាការ ការតាមឃ្លាំមើលនិងការយាយី។
សេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោកនេះបានរីកចម្រើនក្នុងល្បឿន ៥,៣% ប្រចាំឆ្នាំនៅរវាងខែមករានិងខែមីនាឆ្នាំនេះ ដោយរីកចម្រើនហួសការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល ៤,៨%។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា ឱ្យត្រូវបញ្ឈប់សកម្មភាពគគ្លើន។
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ភាពឯកោខាងសេដ្ឋកិច្ចនិងខាងការទូតច្រើនជាងមុនរបស់រុស្ស៊ីបាននាំឱ្យប្រទេសនេះពឹងពាក់លើចិនកាន់តែខ្លាំងជាងមុន។
អ្នកស្រី Guan Junling អាយុ ៥៣ ឆ្នាំ មិនអាចទទួលបានការងារធ្វើនៅតាមរោងចក្របានទៀតទេ ដោយសារតែអ្នកស្រីមានវ័យចំណាស់។ ប៉ុន្តែសម្រាប់កម្មករចំណាកស្រុកដូចអ្នកស្រី ពួកគេចង់បានការងារធ្វើ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតនៅទីនោះជិតមួយសប្តាហ៍ដើម្បីជួបប្រជុំថ្នាក់ខ្ពស់ជាមួយមន្ត្រីចិននិងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន។
ការជួបគ្នាតាមទូរសព្ទនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការរក្សាការ«បើកចំហប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងបញ្ជៀសជម្លោះដោយអចេតនា»ណាមួយ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានថ្លែងកាលពីថ្ងៃពុធថា លោកស្រីមិនច្រានចោលការចាត់វិធានការបន្ថែម ដើម្បីការពារឧស្សាហកម្មថាមពលស្អាតរបស់សហរដ្ឋអាមេរិក ពីការប្រកួតប្រជែងរបស់ចិនទេ។
ព័ត៌មានផ្សេងទៀត
No media source currently available