រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានថ្លែងកាលពីថ្ងៃពុធថា លោកស្រីមិនច្រានចោលការចាត់វិធានការបន្ថែម ដើម្បីការពារឧស្សាហកម្មថាមពលស្អាតរបស់សហរដ្ឋអាមេរិក ពីការប្រកួតប្រជែងរបស់ចិនទេ។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈនៅក្នុងការបង្ហាញផែនការអំពីការរៀបចំឡើងវិញនូវបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលនេះនឹងក្លាយជាការធ្វើវិសិដ្ឋកម្មដ៏ធំបំផុតលើសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ការសិក្សាស្រាវជ្រាវថ្មីមួយដែលស្ទង់មតិប្រជាពលរដ្ឋនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលមានកម្ពុជាផងនោះ បានបង្ហាញថា ប្រសិនបើសមាគមអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចចិន និងអាមេរិក ពួកគេភាគច្រើនថានឹងជ្រើសរើសយកប្រទេសចិន។
នាយកគ្រប់គ្រងអង្គការ IMF អ្នកស្រី Kristalina Georgieva បានថ្លែងនៅក្នុងវេទិកាអភិវឌ្ឍន៍ប្រទេសចិននៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែមីនាថា៖ «ការផ្លាស់ប្តូរពីកំណើនផ្ដោតលើអត្រាខ្ពស់ទៅកំណើនផ្ដោតលើគុណភាពខ្ពស់គឺជាជម្រើសដែលត្រូវប្រកាន់យក ហើយប្រទេសចិនតាំងចិត្តធ្វើដូច្នេះ»។
ជំនួបនៅប៉េកាំងនោះ កើតឡើងក្រោយពីប្រធានាធិបតីចិន លោក Xi Jinping បានជួបប្រធានក្រុមហ៊ុននិងអ្នកវិនិយោគធំៗរបស់អាមេរិកនៅក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុនមក។
ការចោទប្រកាន់នេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលក្រុមចោរលួចព័ត៌មានវិទ្យាចិនបានធ្វើទៅលើប្រទេសខ្លួន។
នៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្ដី Foreign Policy កាលពីពេលថ្មីៗនេះ អ្នកស្រី វិភាគបាននិយាយថា តួនាទីរបស់ចិននៅក្នុងការសម្របសម្រួលការផ្សះផ្សាជម្លោះរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កាលពីឆ្នាំមុនបានបង្កើនក្ដីសង្ឃឹមថាចិនអាចបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន។
ប៉ុន្តែ អ្នកវិភាគថា ប្រាក់សោធននិវត្តន៍ទាបនិងបញ្ហាអសន្តិសុខទាក់ទិនទៅនឹងតម្រូវការចាំបាច់នានាដូចជាសេវាសុខាភិបាលជាដើមនៅក្នុងប្រទេសចិន ដែលមនុស្សវ័យចំណាស់ជាច្រើននៅពឹងផ្អែកលើកូនៗរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុនៅឡើយ នឹងបង្អាក់ដល់សក្ដានុពលនៃឧស្សាហកម្មមនុស្សវ័យចំណាស់នេះ។
យោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុនបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្តល់ប្រាក់កម្ចីចំនួន ១,៣៤ លានលានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិន។
កាលពីថ្ងៃទី ១១ ខែមីនា សភាចិនបានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងអំឡុងកិច្ចប្រជុំពេញមួយសប្តាហ៍នោះ ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការកាន់អំណាចរបស់លោកបន្ថែមទៀត។
ដោយសារតែអំណាចសម្រេចចិត្តភាគច្រើនបំផុតនៅពេលនេះ ស្ថិតក្នុងដៃរបស់លោក Xi នៅក្រោមរចនាសម្ព័ន្ធនយោបាយកែសម្រួលថ្មីនោះ អ្នកជំនាញមួយចំនូននិយាយថា ការធ្វើបែបនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំចិន។
ព័ត៌មានផ្សេងទៀត
No media source currently available