ចំណាត់ការថ្មីចុងក្រោយនេះរបស់ក្រសួងសន្តិសុខរដ្ឋចិនកើតឡើងក្រោយពីការពង្រីកវិសាលភាពច្បាប់ស្តីពីការប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។
ប្រទេសជប៉ុនបានដាក់ការ ត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទំនើបកាលពីពេលថ្មីៗនេះ ដោយអនុវត្តតាមវិធានការថ្មីៗដាក់ចេញដោយសហរដ្ឋអាមេរិក និងហូឡង់។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីមែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
របាយការណ៍បង្ហាញជាសាធារណៈមួយពីការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ប្រាប់ឱ្យដឹងថា ការគាំទ្រពីចិនមាន«សារៈសំខាន់»ចំពោះសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ប្រទេសហ្វីលីពីនជាប់នៅកណ្តាលក្នុងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ ប្រធានាធិបតីហ្វីលីពីនថ្មីបានងាកទៅរកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីអតីតប្រធានាធិបតីរបស់ខ្លួនមានទំនោរទៅរកចិន។ ប៉ុន្តែអ្នកជំនាញថា ហ្វីលីពីនត្រូវមានយុទ្ធសាស្ត្រទប់ទល់បែបច្នៃប្រតិដ្ឋជាមួយនឹងចិន។
កោះតៃវ៉ាន់នឹងរៀបចំសមយុទ្ធនិងការហ្វឹកហាត់យោធាដែលរួមមានការការពារអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កោះនេះពីការវាយប្រហារដើម្បីបញ្ឈប់ការបុកច្រាំងឡើងគោកដ៏ធំមួយ
ក្រុមសិទ្ធិមនុស្សជនជាតិភាគតិច Uyghur ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលជុំវិញពិភពលោកប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកវិភាគបានចង្អុលបង្ហាញថាការបោះជំហានរបស់តៃវ៉ាន់កើតឡើងចំពេលដែលប្រទេសទាំង២មានទំនាក់ទំនងធ្លាក់ចុះយ៉ាងខ្លាំងជាមួយប្រទេសចិន។
កាលពីឆ្នាំ២០២០ កងទ័ពប្រទេសទាំង២បានប៉ះទង្គិចគ្នា ដោយធ្វើឱ្យទាហានឥណ្ឌាចំនួន២០នាក់ស្លាប់ និងទាហានចិន៤នាក់ស្លាប់។
នៅឯសន្និសីទកំពូលរបស់អូតង់កាលពីឆ្នាំទៅក្នុងទីក្រុងម៉ាឌ្រីតនៃប្រទេសអេស្ប៉ាញ សម្ព័ន្ធមិត្តជាលើកទី១បានទទួលស្គាល់ថា ចិនជាបញ្ហាប្រឈមសន្តិសុខមួយ។
ព័ត៌មានផ្សេងទៀត
No media source currently available