ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក Wang Yi បានត្រូវរៀបចំឡើងដើម្បី«ពង្រឹងការទាក់ទងយុទ្ធសាស្ត្រជាមួយប្រទេសទាំង៣នេះ» គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ចិនមុនដំណើរទស្សនកិច្ចនេះ។
ចំនួនយុវជនគ្មានការងារធ្វើបានកើនច្រើនដល់កម្រិតខ្ពស់ក្នុងកំណត់ត្រាក្នុងខែមេសាដោយមាន ២០,៤% នៃក្រុមយុវជនពីអាយុ១៦ ដល់២៤ឆ្នាំ មិនអាចរកការងារធ្វើបាន ដែលជាអត្រាអាក្រក់បំផុតតាំងពីការិយាល័យស្ថិតិជាតិបានចាប់ផ្តើមបោះពុម្ពផ្សាយរបាយការណ៍នេះក្នុងឆ្នាំ២០១៨ មក។
ផែនការរបស់ប្រទេសចិននៅក្នុងការសាងសង់ស្ថានទូតថ្មីនៅជិតប្រាសាទ Tower of London បានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីមូលដ្ឋានចំពោះអ្វីដែលអាចជាស្ថានទូតដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកLaiថែ្លងដូចនេះនៅក្នុងពិធីទទួលទានបាយថ្ងៃត្រង់មួយក្នុងទីក្រុងNew York សហរដ្ឋអាមេរិកមួយថ្ងៃក្រោយការឈប់សំចតរបស់លោកនៅតាមផ្លូវទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីចួលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោក Wang Yi បានក្លាយជាអ្នកការទូតជាន់ខ្ពស់បរទេសដំបូងគេបង្អស់ដែលបានជួបលោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជាដោយនឹងកាន់អំណាចចាប់ពីថ្ងៃទី ២២ ខែសីហា។
លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ជនជាតិចិនមាននាមត្រកូលថា Zeng ដែលបានធ្វើការឱ្យក្រុមឧស្សាហកម្មយោធាត្រូវបានគេជ្រើសរើសឱ្យធ្វើជាភ្នាក់ងារ CIA ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីតាលី។
ការរឹតបន្តឹងថ្មីនេះ នឹងកម្រិតការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកខាងវិស័យបច្ចេកវិទ្យាជឿនលឿនក្នុងប្រទេសចិន ដូចជា កុំព្យូទ័រ quantum បញ្ញាសិប្បនិម្មិត និងបន្ទះឈីបជឿនលឿនជាដើម តែមិនកម្រិតលើវិស័យសេដ្ឋកិច្ចចិនជាទូទៅ ដែលបច្ចុប្បន្នកំពុងត្រដាបត្រដួសដើម្បីឈានទៅមុខទេ។
ចំណាត់ការថ្មីចុងក្រោយនេះរបស់ក្រសួងសន្តិសុខរដ្ឋចិនកើតឡើងក្រោយពីការពង្រីកវិសាលភាពច្បាប់ស្តីពីការប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។
ប្រទេសជប៉ុនបានដាក់ការ ត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទំនើបកាលពីពេលថ្មីៗនេះ ដោយអនុវត្តតាមវិធានការថ្មីៗដាក់ចេញដោយសហរដ្ឋអាមេរិក និងហូឡង់។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីមែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
ព័ត៌មានផ្សេងទៀត
No media source currently available