នៅឯសន្និសីទកំពូលក្រុងវីលនីញូស អង្គការអូតង់នឹងស្វះស្វែងរកចំណាត់ការជាក់លាក់លើចិន
នៅឯសន្និសីទកំពូលរបស់អូតង់កាលពីឆ្នាំទៅក្នុងទីក្រុងម៉ាឌ្រីតនៃប្រទេសអេស្ប៉ាញ សម្ព័ន្ធមិត្តជាលើកទី១បានទទួលស្គាល់ថា ចិនជាបញ្ហាប្រឈមសន្តិសុខមួយ។ នៅសប្តាហ៍នេះ នៅពេលដែលមេដឹកនាំអង្គការអូតង់ជួបគ្នាក្នុងរដ្ឋធានីវីលនីញូស នៃប្រទេសលីទុយអានី ពួកគេមានគម្រោងចាត់វិធានការជាក់លាក់។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara ពិនិត្យមើលពីតម្រូវការរបស់អង្គការអូតង់ដើម្បីធ្វើឱ្យរីកចម្រើនទៅមុខនូវវិធីដោះស្រាយជាប់ៗគ្នាដល់អ្វីដែលគេមើលឃើញថា ជាការគំរាមកំហែងរបស់ចិននិងឧបសគ្គដែលខ្លួនអាចប្រឈមនៅក្នុងការធ្វើដូច្នេះ។ កញ្ញា ទុំ ម្លិះ ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕