បាតុករខ្មែរដែលរស់នៅសហរដ្ឋអាមេរិកជាច្រើននាក់បានមកធ្វើបាតុកម្មតវ៉ាទាមទារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមប្រជុំកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ ការទាមទារនេះធ្វើឡើងដោយសារស្ថានភាពនៃការគោរពសិទ្ធិមនុស្សធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានផ្ដិតយកទិដ្ឋភាពទូទៅនៃបាតុកម្មនេះ៕
កម្រងរូបភាព៖ បាតុករខ្មែរអាមេរិកាំងតវ៉ាទាមទារការគោរពសិទ្ធិមនុស្សនៅកម្ពុជា

១
លោក រឹទ្ធី អ៊ុង ប្រធានគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក ថ្លែងទៅកាន់បាតុករអំពីការទាមទារខណៈដែលមេដឹកនាំអាស៊ាននឹងជួបប្រជុំជាមួយនឹងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្រសួងការបរទេស រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

២
បាតុករជួបជុំតវ៉ានៅខាងក្រៅក្រសួងការបរទេសសហរដ្ឋអាមេរិកជាទីដែលរៀបចំប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិក។ បាតុកម្មនេះធ្វើឡើងដើម្បីទាមទារសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

៣
បាតុករដើរទៅតវ៉ានៅក្រសួងការបរទេសសហរដ្ឋអាមេរិកមុនពេលការពិភាក្សារវាងមេដឹកនាំអាមេរិកនិងអាស៊ាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

៤
បាតុករដើរទៅក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីទាមទារមេដឹកនាំអាស៊ានឲ្យគោរពសិទ្ធិមនុស្ស រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

៥
បាតុករជួបជុំគ្នានៅខាងក្រៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)