ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម​ សុខា​ សម្រេច​មិន​ទៅ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលគណបក្ស​នេះ​ត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលគណបក្ស​នេះ​ត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នា​ថ្ងៃអាទិត្យនេះ មិន​បាន​បង្ហាញ​មុខ​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ ដោយ​លោក​បាន​សម្រេច​ចិត្ត​មិន​ទៅ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥នេះ។ នេះបើ​តាមមន្ត្រី​ជំនិត​របស់​លោក​ គឺលោក មុត​ ចន្ថា។

លោក​ មុត​ ចន្ថា បាន​ប្រាប់វីអូអេ​ តាម​សារអេឡិចត្រូនិច​ថា៖ «ឯកឧត្តម ​កឹម សុខា ​មិន​អញ្ជើញ​ទៅបោះឆ្នោត​ទេ ​ព្រោះ​វាមិន​មាន​ជម្រើស​សម្រាប់​លោក​ ដើម្បី​ជ្រើស​រើស»។

លោក​ កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ មិន​អាច​ធ្វើ​នយោបាយ​បានឡើយ​ ដោយសារ​បម្រាម​របស់​តុលាការ។ ប៉ុន្តែ​លោក​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២នេះ។

​កាល​ពី​ឆ្នាំ​២០១២ អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​និង​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ សម រង្ស៊ី ​បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល ​កាល​ពី​ឆ្នាំ​២០១៧។

គណបក្ស ​សម រង្ស៊ី បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើង​ទៀន ហើយ​គណបក្ស​នេះបាន​សម្រេច​ចិត្ត​ចូល​រួម​ប្រកួត​ប្រជែងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ។ ចំណែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​ កឹម សុខា មិន​បាន​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ៕

XS
SM
MD
LG