កម្រងរូបភាព៖ ពលរដ្ឋនៅក្រុងបាត់ដំបងចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕

១
ប្រជាពលរដ្ឋ លើកចង្អុលដៃបង្ហាញ ដោយទឹកមុខញញឹមញញែម ក្រោយពីការបោះឆ្នោតរួច នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

២
ស្រ្តីម្នាក់លើកចង្អុលដៃបង្ហាញដោយទឹកមុខញញឹមញញែម ក្រោយពីការបោះឆ្នោតរួច នៅការិយាល័យបោះឆ្នោតអូរចារ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៣
ទិដ្ឋភាពទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៤
ប្រជាពលរដ្ឋ រកមើលឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៥
ប្រជាពលរដ្ឋ រកមើលឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៦
មន្ត្រីតាមការិយាល័យបោះឆ្នោត ត្រួតពិនិត្យឯកសារបោះឆ្នោតរបស់ពលរដ្ឋ នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៧
ទិដ្ឋភាពទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យបោះឆ្នោតអូរតាគាំ១ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)