កម្រងរូបភាព៖ គណបក្សមួយចំនួនចាប់ផ្តើមហែក្បួនឃោសនាគោលនយោបាយខ្លួន អមដោយពលរដ្ឋសាទរតាមដងផ្លូវ
គណបក្សនយោបាយមួយចំនួនបានចាប់ផ្តើមហែក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួនកាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ដែលជាថ្ងៃទី១នៃការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមួយហាក់មានសន្ទុះគាំទ្រច្រើន បានហែក្បួនឃោសនាគោលនយោបាយ ដោយមានអ្នកចូលរួមប្រហែល១.៥០០នាក់ និងថ្នាក់ដឹកនាំជាច្រើននាក់នៃគណបក្ស។ ប្រជាពលរដ្ឋតាមដងផ្លួវចូលរួមសាទរក្បួនដង្ហែរ និងសាទរនូវវត្តមានជាថ្មីម្តងទៀតរបស់គណបក្សប្រឆាំងមួយនេះ។ ព្រមជាមួយគ្នានេះក៏មានគណបក្សផ្សេងទៀតដែរដែលបានចាប់យកថ្ងៃទី១នេះជាថ្ងៃឃោសនា រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច៕

១
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើដំណើរតាមក្បួនដង្ហែឃោសនាបក្ស នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

២
គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមហែក្បួនឃោសនាការបោះឆ្នោតថ្ងៃដំបូងនៅផ្លូវ៦០ម៉ែត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអ)

៣
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាប់ផ្តើមហែក្បួនឃោសនាការបោះឆ្នោតថ្ងៃដំបូងនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៤
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៥
គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមហែក្បួនឃោសនាការបោះឆ្នោតថ្ងៃដំបូងនៅផ្លូវ៦០ម៉ែត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអ)

៦
ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សភ្លើងទៀន ដែលមានអ្នកគាំទ្រស្រែកជ័យឃោស នៅក្នុងក្បួនដង្ហែនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)។

៧
ប្រជាពលរដ្ឋមួយចំនួននៅតាមផ្ទះអមសងខាងផ្លូវ បានចេញមកស្វាគមន៍ និងផ្តល់ការគាំទ្រដល់គណបក្សភ្លើងទៀន ដែលដង្ហែក្បួនកាត់មុខផ្ទះពួកគេ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៨
កូនស្រីរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជិះកង់បីជាមួយម្តាយ ដើម្បីឃោសនាគោលនយោបាយបក្ស នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៩
គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមហែក្បួនឃោសនាការបោះឆ្នោតថ្ងៃដំបូង នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអ)

១០
ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សភ្លើងទៀន ដែលមានអ្នកគាំទ្រស្រែកជ័យឃោស នៅក្នុងក្បួនដង្ហែនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)។