វិមជ្ឈការនៅកម្ពុជាចាក់ឫស ២០ ឆ្នាំ ប៉ុន្តែមិនទាន់រឹងមាំ
ពលរដ្ឋកម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី ៥ ខែមិថុនា។ នេះគឺជាការបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានជាលើកទី៥ ហើយក៏ជាខួបលើកទី២០នៃការអនុវត្តគោលនយោបាយវិជ្ឈមការនិងប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ។ គោលនយោបាយវិមជ្ឈការនេះមានគោលដៅប្រគល់អំណាចទៅមេដឹកនាំថ្នាក់មូលដ្ឋានដែលនៅកៀកនឹងពលរដ្ឋហើយរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្របតាមតម្រូវការជាក់ស្តែង។ លោកម៉ែន គឹមសេង នៃវីអូអេ ពិនិត្យមើលការអនុវត្តគោលការណ៍វិមជ្ឈការនេះក្នុងរយៈពេល២០ឆ្នាំនេះ។