យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់រុស្ស៊ីបានវាយប្រហារត្រូវចំរថយន្តក្រុងមួយគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាន្តនៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្របានធ្វើឱ្យកម្មករសំណង់៦នាក់រងរបួស
អ៊ុយក្រែនបានទទួលយន្តហោះចម្បាំងធុន F-16 ជាលើកទី១ដែលខ្លួនបានស្វះស្វែងរកអស់ជាច្រើនខែមកហើយដើម្បីវាយបកប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។
អភិបាលតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅលើ Telegram ថា ការវាយប្រហារបានឆេះឃ្លាំងសាំងជាច្រើន ហើយគ្មាននរណាម្នាក់រងរបួសនោះទេ។
កងកម្លាំងរុស្ស៊ី បានបើកសមរភូមិថ្មីមួយនៅភាគខាងជើងតំបន់នោះកាលពីខែឧសភា ដោយបានរុលចូលយ៉ាងលឿនចម្ងាយរហូតដល់១០គីឡូម៉ែត្រ។ ក្រោយមក យោធាអ៊ុយក្រែន ក៏បានទប់ស្កាត់ការរុលចូលនោះ ដែលជាការរុលចូលសំខាន់មួយឆ្ពោះទៅរកក្រុង Vovchansk។
យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងបានឆ្លងចូលទៅក្នុងប្រទេសរ៉ូម៉ានី ដែលនៅជិតខាង។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ចក្រភពអង់គ្លេសជួយសម្រួលដល់ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី
យោធារុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែន១៣គ្រឿង ខណៈពេលដែលក្រុមមន្ត្រីអ៊ុយក្រែននៅតាមបណ្តោយព្រំដែនជាមួយរុស្ស៊ី បានរាយការណ៍អំពីការខូចខាតពីការបាញ់ផ្លោងរបស់រុស្ស៊ី។
ដោយប្រឈមនឹងកង្វះកម្លាំងយោធា កម្លាំងមានតិចធៀបនឹងសត្រូវខ្លាំងដ៏លើសលប់ និងជំនួយអន្តរជាតិមិនទៀងទាត់ អ៊ុយក្រែនកំពុងស្វែងរកយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ីនៅតាមឃ្លាំងដែលគេបោះបង់ចោល ឬបន្ទប់ក្រោមដីរបស់រោងចក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ទីរពេទ្យកុមារដ៏ធំបំផុតក្នុងទីក្រុងកៀវ និងអគារលំនៅដ្ឋានមួយចំនួនត្រូវបានខូចខាតដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ថ្ងៃទី ៨ ខែកក្កដា។ នៅថ្ងៃបន្ទាប់ អ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញមួយរយៈពេលខ្លីដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន។
ក្រុមមន្ត្រីអះអាងថា វាមិនគ្រប់គ្រាន់ទៀតទេក្នុងការព្យាយាមធានាឱ្យអ៊ុយក្រែនមានអាវុធ និងប្រព័ន្ធការពារដែលខ្លួនត្រូវការ ដើម្បីទប់ទល់បាននឹងការវាយប្រហារដោយឥតឈប់ឈររបស់រុស្ស៊ី។
ព័ត៌មានផ្សេងទៀត