ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រាយការណ៍​ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូន​អ៊ុយក្រែន​១៣​គ្រឿង


ទាហាន​រុស្ស៊ី​ចាប់​បាន​យន្តហោះ​ដ្រូន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៥ មីនា ឆ្នាំ២០២៤។
ទាហាន​រុស្ស៊ី​ចាប់​បាន​យន្តហោះ​ដ្រូន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៥ មីនា ឆ្នាំ២០២៤។

យោធា​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា ​កងកម្លាំង​ការពារ​ដែន​អាកាស​របស់ខ្លួន​បាន​បំផ្លាញ​ដ្រូន​របស់​អ៊ុយក្រែន​១៣​គ្រឿង ​ខណៈពេល​ដែល​ក្រុមមន្ត្រី​អ៊ុយក្រែន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​រុស្ស៊ី ​បានរាយការណ៍​អំពី​ការខូចខាត​ពី​ការបាញ់ផ្លោង​របស់​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ដ្រូន​៩​គ្រឿង ​ត្រូវ​បាន​បំផ្លាញ ​នៅលើ​តំបន់​ Rostov ​ដែល ក្រុមមន្ត្រី​បាន​និយាយ​ថា គ្មាន​ការស្លាប់​ឬ​របួស ​ដោយសារ​ការវាយប្រហារ​របស់​អ៊ុយក្រែន​ទេ។

រុស្ស៊ី​ក៏​បាន​រាយការណ៍​អំពី​ការបាញ់ស្ទាក់​ដ្រូន​អ៊ុយក្រែន​នៅលើ​តំបន់​ Belgorod តំបន់ Kursk ​និង​ Voronezh ក៏​ដូច​ជា​នៅលើ​សមុទ្រខ្មៅ ​ក្បែរតំបន់​ Crimea ​ដែល​រុស្ស៊ី​កាន់កាប់។

នៅ​តំបន់ Kursk ​អភិបាល​តំបន់​លោកAlexey Smirnov ​បាន​និយាយ​ថា ​ការវាយ​ប្រហារ​តាម​អាកាស​មួយ​បាន​នាំឱ្យ​មាន​អគ្គិភ័យ​នៅ​រោងចក្រ​មួយ ​ដែល​ផលិត​គ្រឿង​អេឡិកត្រូនិក​ នៅ​ទីក្រុង Korenevo ។ លោក Smirnov ​បាន​និយាយ​នៅក្នុង​បណ្តាញ​សង្គម Telegram ​ថា ​គ្មាន​បុគ្គលិក​រោងចក្រ​ណា​រង​របួស​ទេ។

អភិបាល​តំបន់ Belgorod​ លោក Vyacheslav Gladkov ​បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ ​លើ​ប្រព័ន្ធ​ Telegram ​ថា ​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន ​បាន​ធ្វើឱ្យ​ខូចខាត​អគារ​មួយ​ចំនួន ​នៅក្នុង​ភូមិ​មួយ​ចំនួន ​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច​៨នាក់​រងរបួស។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​ខ្លួន​បាន​បំផ្លាញ​ដ្រូន​វាយប្រហារ​២​គ្រឿង ​និង​ដ្រូន​ស៊ើបការណ៍៨​គ្រឿង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG