ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​វាយប្រហារ​ត្រូវចំ​រថយន្ត​ក្រុង​មួយ​គ្រឿង​ក្នុង​តំបន់ Kharkiv ធ្វើ​ឱ្យ​មនុស្ស៦នាក់​រងរបួស


ផ្សែងហុយទ្រលោម​ក្រោយពីមានការវាយប្រហារពីប្រទេសរុស្ស៊ីនៅទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន
ផ្សែងហុយទ្រលោម​ក្រោយពីមានការវាយប្រហារពីប្រទេសរុស្ស៊ីនៅទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន

យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​ត្រូវចំ​រថយន្ត​ក្រុង​មួយ​គ្រឿង​នៅក្នុង​តំបន់ Kharkiv ភាគ​ឦសាន្ត​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​ធ្វើ​ឱ្យ​កម្មករ​សំណង់៦នាក់​រងរបួស រួមទាំង​កម្មករ​ម្នាក់​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​អភិបាល​តំបន់​នោះ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​អភិបាល Oleh Syniehubov បាន​និយាយ​ថា​ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ជិត​ទីប្រជុំជន Derhachi ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល៤០គីឡូម៉ែត្រ​ពី​ក្រុង Hlyboke ជា​ទីកន្លែង​តាំងទីលំនៅ​មួយ​នៅ​ព្រំដែន​ដែល​រុស្ស៊ី​បាន​បើក​សមរភូមិ​មុខ​នៃ​សង្គ្រាម​កាលពី​ខែ​ឧសភា។

យោធា​អ៊ុយក្រែន​បាន​បញ្ឈប់​ការវាយ​ប្រហារ​រុស្ស៊ី​នៅ​ទីនោះ ដោយ​បាន​សម្រុក​បន្ថែម​កម្លាំង បន្ទាប់ពី​រុស្ស៊ី​បាន​រុលចូល​ដល់​ចម្ងាយ១០គីឡូម៉ែត្រក្នុង​តំបន់​នានា​នៅ​តាម​ព្រំដែន។

មនុស្ស​រាប់​ពាន់​នាក់​បាន​ត្រូវ​បាន​សម្លាប់​ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២២មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG