ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ចាប់ផ្តើម​អាជីវកម្ម​បង្កើត​មនុស្ស​យន្ត​ដែល​មាន​តម្លៃទាប​ ដើម្បី​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​នៅ​សមរភូមិ​


លោក Andrii Denysenko​ នាយក​ប្រតិបត្តិ​កក្រុមហ៊ុន«UkrPrototyp» ​ឈរជិត​រថយន្ត​ Odyssey ទម្ងន់​៨០០​គីឡូក្រាម នៅ​ភាគខាងជើង​អ៊ុយក្រែន​កាលពីថ្ងៃសុក្រទី​២៨ មិថុនា ឆ្នាំ២០២៤។
លោក Andrii Denysenko​ នាយក​ប្រតិបត្តិ​កក្រុមហ៊ុន«UkrPrototyp» ​ឈរជិត​រថយន្ត​ Odyssey ទម្ងន់​៨០០​គីឡូក្រាម នៅ​ភាគខាងជើង​អ៊ុយក្រែន​កាលពីថ្ងៃសុក្រទី​២៨ មិថុនា ឆ្នាំ២០២៤។

ដោយ​ប្រឈម​នឹង​កង្វះ​កម្លាំង​យោធា​ កម្លាំង​មាន​តិច​ធៀប​នឹង​សត្រូវ​ខ្លាំង​ដ៏​លើសលប់​ និង​ជំនួយ​អន្តរជាតិ​មិន​ទៀងទាត់​ អ៊ុយក្រែន​កំពុង​ស្វែងរក​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​តាម​ឃ្លាំង​ដែល​គេ​បោះបង់​ចោល​ ឬ​បន្ទប់​ក្រោមដី​របស់​រោងចក្រ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP។​

មន្ទីរ​ពិសោធន៍​ជា​ប្រព័ន្ធ​នៅ​តាម​រោងជាង​សម្ងាត់​រាប់រយ​កំពុង​ប្រើប្រាស់​ការច្នៃប្រឌិត​ដើម្បី​បង្កើត​កងទ័ព​មនុស្សយន្ត​ដែល​អ៊ុយក្រែន​សង្ឃឹម​ថា​នឹង​សម្លាប់​ទាហាន​រុស្ស៊ី ​និង​ជួយ​សង្គ្រោះ​ទាហាន​ និង​ជនស៊ីវិល​ដែល​រងរបួស​របស់​ខ្លួន។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចាប់ផ្តើម​ដំបូង​ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ​ដែល​មាន​ប្រហែល​២៥០ ​តាម​ការប៉ាន់ស្មាន​ កំពុង​បង្កើត​ម៉ាស៊ីន​សម្លាប់​មនុស្ស​នៅ​ទីតាំង​សម្ងាត់​ដែល​ជា​ធម្មតា​មើលទៅ​ដូចជា​ហាង​ជួសជុល​រថយន្ត​នៅ​តាម​ជនបទ។

និយោជិត​នៅក្នុង​ក្រុមហ៊ុន ​របស់​លោក​ Andrii Denysenko ​អាច​ដំឡើង​យានជំនិះ​គ្មានមនុស្ស​បើក​ហៅថា​ Odyssey ​មួយ​គ្រឿង​ក្នុង​រយៈពេល​តែ៤​ ថ្ងៃ​នៅ​ឯ​រោងជាង​ដែល​ក្រុមហ៊ុន​ប្រើប្រាស់។ លក្ខណៈ​ពិសេស​សំខាន់​បំផុត​របស់​វា​គឺ​មាន​តម្លៃ​ត្រឹមតែ​៣៥.០០០​ដុល្លារ​ ឬ​ប្រហែល​១០​%​ នៃ​តម្លៃយាន​គ្មាន​មនុស្ស​បើក​ដែល​នាំចូល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG