ប្រទេសអ៊ុយក្រែនដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទទួលបាននិងត្រូវបានសន្យាពីបស្ចិមប្រទេសខ្លះ ដើម្បីផ្តល់យន្តហោះចម្បាំងផលិតនៅអាមេរិក ប្រភេទយន្តហោះ F-16 ដ៏ល្បីល្បាញដែលគេគិតថាជាតម្រូវការខ្លាំងក្នុងសង្គ្រាម។
កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនកំពុងប៉ះទង្គិចគ្នានៅក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ីនៅថ្ងៃទី៣ជាប់ៗគ្នា។ នេះបើតាមក្រសួងការពារជាតិរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងកាលពីថ្ងៃពុធថា អ៊ុយក្រែនបានចាប់ផ្តើមការបង្កហេតុទ្រង់ទ្រាយធំមួយ ចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ប៉ុន្តែគេមិនបានដឹងច្បាស់ថាការប្រយុទ្ធគ្នាមានច្រើនដល់កម្រិតណាទេ។
លោក Zelenskyy បានថ្លែងថាអ៊ុយក្រែនក៏កំពុងព្យាយាមឱ្យប្រទេសជិតខាងជួយការពារប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ីផងដែរ។
បន្ទះសូឡា ស្ថានីយសាកអគ្គិសនី និងម៉ាស៊ីនភ្លើងបានក្លាយជាប្រភពផ្ដល់ថាមពលដ៏សំខាន់សម្រាប់ពលរដ្ឋអ៊ុយក្រែន ខណៈដែលពួកគេចាប់ផ្តើមត្រៀមខ្លួនសម្រាប់រដូវរងាជាថ្មីទៀតក្នុងពេលមានការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពលរបស់ប្រទេសរបស់ពួកគេ។
យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់រុស្ស៊ីបានវាយប្រហារត្រូវចំរថយន្តក្រុងមួយគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាន្តនៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្របានធ្វើឱ្យកម្មករសំណង់៦នាក់រងរបួស
អ៊ុយក្រែនបានទទួលយន្តហោះចម្បាំងធុន F-16 ជាលើកទី១ដែលខ្លួនបានស្វះស្វែងរកអស់ជាច្រើនខែមកហើយដើម្បីវាយបកប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។
អភិបាលតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅលើ Telegram ថា ការវាយប្រហារបានឆេះឃ្លាំងសាំងជាច្រើន ហើយគ្មាននរណាម្នាក់រងរបួសនោះទេ។
កងកម្លាំងរុស្ស៊ី បានបើកសមរភូមិថ្មីមួយនៅភាគខាងជើងតំបន់នោះកាលពីខែឧសភា ដោយបានរុលចូលយ៉ាងលឿនចម្ងាយរហូតដល់១០គីឡូម៉ែត្រ។ ក្រោយមក យោធាអ៊ុយក្រែន ក៏បានទប់ស្កាត់ការរុលចូលនោះ ដែលជាការរុលចូលសំខាន់មួយឆ្ពោះទៅរកក្រុង Vovchansk។
យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងបានឆ្លងចូលទៅក្នុងប្រទេសរ៉ូម៉ានី ដែលនៅជិតខាង។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ព័ត៌មានផ្សេងទៀត