ការវាយប្រហាររបស់អ៊ុយក្រែនគឺផ្ដោតលើតំបន់ Belgorod នៃប្រទេសរុស្ស៊ីដែលជាប់នឹងព្រំដែនអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបាញ់កម្ទេចដ្រូន ១២ គ្រឿងនិងមីស៊ីលបញ្ជា ១២ គ្រាប់នៅពីលើតំបន់ Belgorod។
ការវាយប្រហារដោយគ្រាប់មីស៊ីលមួយរបស់រុស្ស៊ីទៅលើក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានធ្វើឱ្យរបួសមនុស្ស២នាក់ និងធ្វើឱ្យឆេះផ្ទះចំនួន៣ខ្នង នៅម៉ោងទាបភ្លឺនៅថ្ងៃសុក្រនេះ។
មន្ត្រីនៅភាគខាងលិចប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថាការវាយប្រហារតាមអាកាសខ្លាំងមួយរបស់រុស្ស៊ីដែលមានរួមមីស៊ីល៥៥គ្រឿងនិងដ្រូន២១គ្រឿងបានធ្វើឱ្យខូចខាតរោងចក្រអគ្គិសនីមួយនៅក្នុងតំបន់ Lviv នាប៉ែកខាងលិចប្រទេសអ៊ុយក្រែន។
ការិយាល័យសារព័ត៌មានរបស់ក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សេចក្តីថ្លែងការណ៍ដែលផ្តល់ដោយ Victoria Shi នឹងមិនត្រូវបានបង្កើតដោយ AI ទេ ប៉ុន្តែវាត្រូវបាន «សរសេរ និងផ្ទៀងផ្ទាត់ដោយមនុស្សពិត»។
វិហារនេះជាកន្លែងសាសនាមួយក្នុងចំណោមកន្លែងសាសនា ១២៩ ខូចខាតដោយសារសង្គ្រាមត្រូវបានកត់ត្រាដោយអង្គការវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO។
ការវាយប្រហារនេះគឺជាការវាយប្រហារលើកទី ៣ ដែលប៉ះចំទីក្រុងនេះនៅក្នុងសប្ដាហ៍នេះ ដែលក្នុងនោះរួមមានទាំងការវាយប្រហារដែលបានសម្លាប់មនុស្សសរុប ៨ នាក់ផងដែរ។
លោកអភិបាល Oleh Kiper បាននិយាយថាមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែរដោយសារការវាយប្រហារនេះ ដែលជាការវាយប្រហារលើកទីពីរដ៏ប្រល័យលើតំបន់ Odesa ក្នុងរយៈពេលច្រើនថ្ងៃកន្លងមកនោះ។
អភិបាលតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤ នាក់ស្លាប់ និងបង្ករបួសជាង ២០ នាក់ទៀត។
ដ្រូនដែលមានតម្លៃថោកនិងអាចបញ្ជាដោយមនុស្សបានក្លាយជាអាវុធដ៏មានឥទ្ធិពលមួយនៅក្នុងសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាងកំពុងដកថយចេញពីទីតាំងនានានៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននៅពេលដែលកងទ័ពរុស្ស៊ីរុលទៅកាន់ទិសខាងលិច។
ព័ត៌មានផ្សេងទៀត