លោកអភិបាល Oleh Kiper បាននិយាយថាមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែរដោយសារការវាយប្រហារនេះ ដែលជាការវាយប្រហារលើកទីពីរដ៏ប្រល័យលើតំបន់ Odesa ក្នុងរយៈពេលច្រើនថ្ងៃកន្លងមកនោះ។
អភិបាលតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤ នាក់ស្លាប់ និងបង្ករបួសជាង ២០ នាក់ទៀត។
ដ្រូនដែលមានតម្លៃថោកនិងអាចបញ្ជាដោយមនុស្សបានក្លាយជាអាវុធដ៏មានឥទ្ធិពលមួយនៅក្នុងសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាងកំពុងដកថយចេញពីទីតាំងនានានៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននៅពេលដែលកងទ័ពរុស្ស៊ីរុលទៅកាន់ទិសខាងលិច។
លោកVolodymyr Zelensky បានព្រមាននៅថ្ងៃសុក្រនេះថា ការដណ្តើមគ្រប់គ្រងលើរោងចក្រអគ្គីសនីនុយក្លេអ៊ែរដ៏សំខាន់មួយដោយរុស្ស៊ីបានគំរាមកំហែងពីមហន្តរាយនៃវិទ្យុសកម្មខណៈដែលអ៊ុយក្រែនកត់សម្គាល់ខួបនៃគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរChernobyl
មន្ត្រីនៅភាគកណ្ដាលប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានធ្វើឱ្យមនុស្សយ៉ាងតិច ៦ នាក់រងរបួសនៅក្នុងតំបន់ Cherkasy។
អ្នកប្រយុទ្ធស្ម័គ្រចិត្តមកពីតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែនដែលគេហៅលោកថាGrandfather និងមេបញ្ជាការរបស់លោកដែលគេហៅថាMixកំពុងប្រកៀកស្មាគ្នាប្រយុទ្ធនៅតំបន់ Donbas។
កងយោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃអង្គារនេះថាខ្លួនបានបំផ្លាញដ្រូន១៥គ្រឿងក្នុងចំណោមដ្រូនរុស្ស៊ី១៦គ្រឿងនៅក្នុងការវាយប្រហារតាមអាកាសថ្មីៗបំផុត តែប៉ុន្មានម៉ោងមុនការបោះឆ្នោតដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រ ហារតាមអាកាសបានធ្វើឱ្យខូចខាតអគារឃ្លាំងនិងម៉ាស៊ីនកសិកម្មនិងសម្ភារៈផ្សេងៗទៀត។
ព័ត៌មានផ្សេងទៀត