ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​ធ្វើឱ្យ​មនុស្ស ១៤ នាក់​រងរបួស​នៅ​ទីក្រុង Odesa


ក្រុមអ្នកពន្លត់អគ្គិភ័យ​អ៊ុយក្រែន​ធ្វើប្រតិបត្តិការ​នៅទីតាំងមួយក្រោយរងការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី នៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (Press service of the State Emergency Service of Ukraine/Handout via REUTERS)
ក្រុមអ្នកពន្លត់អគ្គិភ័យ​អ៊ុយក្រែន​ធ្វើប្រតិបត្តិការ​នៅទីតាំងមួយក្រោយរងការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី នៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (Press service of the State Emergency Service of Ukraine/Handout via REUTERS)

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​បាន​ធ្វើឱ្យ​មនុស្ស ១៤ នាក់​រង​របួស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ឯ​អគារ​ប្រៃសណីយ៍​ក្នុង​ទីក្រុង Odesa នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។

ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​លើក​ទី ៣ ដែល​ប៉ះ​ចំ​ទីក្រុង​នេះ​នៅក្នុង​សប្ដាហ៍​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​សរុប ៨ នាក់​ផងដែរ។

អភិបាល​តំបន់ Odesa លោក Oleh Kiper បាន​និយាយ​ថា ការ​វាយ​ប្រហារ​លើកនេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​មួយ​ទៀត​ដែល​រុស្ស៊ី​បាន​ប្រព្រឹត្ត​លើ​ជន​ស៊ីវិល​អ៊ុយក្រែន។

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​បាន​វាយ​ប្រហារ​សំដៅ​លើ​ជន​ស៊ីវិល​ក្នុង​អំឡុង​ការ​លុកលុយ​របស់​ខ្លួន​លើ​អ៊ុយក្រែន ប៉ុន្តែ​កន្លង​មក​ប្រទេស​នេះ​បាន​វាយ​ប្រហារ​ជា​បន្តបន្ទាប់​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ជាង ២ ឆ្នាំ​កន្លង​មក។

មន្ត្រី​រុស្ស៊ី​បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សំដៅ​លើ​តំបន់​ជាច្រើន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ខ្លួន​បាន​ប្រើ​សារធាតុ​គីមី​ដែល​គេ​ហាមឃាត់​នៅក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «គ្មាន​មូលដ្ឋាន»។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ថា​បាន​រំលោភ​លើ​បម្រាម​ហាមឃាត់​សារធាតុ​គីមី​សាកល​តាម​រយៈ​ការ​ប្រើ​សារធាតុ​គីមី chloropicrin លើ​ទាហាន​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG