លោក Zelenskyy ក៏បានបង្ហាញជាលើកដំបូងថា យោធាអ៊ុយក្រែនចំនួន ៣ម៉ឺន ១ពាន់នាក់ បានស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីរហូតមកដល់ពេលនេះ។
សង្គ្រាមនាំមកនូវធាតុផ្សំថ្មីៗចូលក្នុងជីវិតកុមារអ៊ុយក្រែន ដូចជាជម្រកការពារខ្លួនពីគ្រាប់បែកនៅថ្នាក់មត្តេយ្យនិងសាលារៀន មេរៀនអំពីសុវត្ថិភាពគ្រាប់មីន និងការហ្វឹកហ្វឺនសង្គ្រោះបឋម។
ការសិក្សារបស់ទីភ្នាក់ងារ UNHCR គឺផ្អែកលើបទសម្ភាសន៍ ដែលត្រូវបានធ្វើឡើងនៅខែមករា និងខែកុម្ភៈ ជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែន អ្នកបាត់បង់ទីលំនៅក្នុងប្រទេស និងសមាជិកគ្រួសារអ្នកវិលត្រឡប់មកវិញទាំងនៅក្នុងនិងក្រៅប្រទេស ប្រមាណ ៩.៩០០នាក់។
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Victoria Nuland បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងជាថ្មី ដល់បុគ្គលជាច្រើនរយនាក់ក្នុងប្រទេសរុស្ស៊ីក្នុងពេលពីរបីថ្ងៃខាងមុខនេះ។
ដើម្បីជួយដល់ជនភៀសខ្លួននៅទីក្រុងញូវយ៉ក អ្នកស្ម័គ្រចិត្តមួយក្រុមបានរៀបចំកម្មវិធីតាំងពិព័រណ៍មួយអំពីសុខភាព ដែលជនភៀសខ្លួនអ៊ុយក្រែនអាចទទួលសេវាថែទាំសុខភាពដែលពួកគេត្រូវការ។
ជនបរទេសមួយចំនួនកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដោយជ្រើសយកការប្រឈមនឹងគ្រោះថ្នាក់នៃការបាញ់ផ្លោងជាជាងរស់នៅក្នុងប្រទេសកំណើតរបស់ពួកគេដែលមានសុវត្ថិភាពជាងនេះ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយនៅខួបពីរឆ្នាំនៃសង្គ្រាមនេះ បណ្ដាមេដឹកនាំមកពីក្រុមប្រទេស G-7 នឹងរៀបចំកិច្ចប្រជុំតាមអនឡាញមួយនៅថ្ងៃសៅរ៍ខាងមុខដើម្បីពិភាក្សាអំពីការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបិទទ្វារនេះថា៖ «គេត្រូវតែធ្វើឱ្យរុស្ស៊ីចំណាយលើការខូចខាតដែលបណ្ដាលមកពីការឈ្លានពានរបស់ខ្លួន»។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យរបស់លោក។
មានយន្តការតែពីរបីប៉ុណ្ណោះ ដែលអាចប្រើប្រាស់ខ្លឹមសារនៃសេចក្តីរាយការណ៍ព័ត៌មាននោះ ធ្វើជាភស្តុតាងក្នុងតុលាការបាន។ គម្រោង Reckoning មានបំណងផ្លាស់ប្តូរបញ្ហានេះ។
ដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់នៅតំបន់ Kharkiv តំបន់ Dnipropetrovsk តំបន់ Zaporizhzhia និងតំបន់ Donetsk។
ដោយឈានចូលដល់ឆ្នាំទី ៣ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រជាជនអ៊ុយក្រែននិយាយថា ជាមួយនឹងការប្រយុទ្ធខ្លាំងក្លានៅសមរភូមិជួរមុខនៅប៉ែកខាងកើត និងការបាញ់ផ្លោងរាល់ថ្ងៃនៅទូទាំងប្រទេស ពួកគេពិតជាត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុនិងផ្នែកយោធាពីសាកលលោក។
ព័ត៌មានផ្សេងទៀត