ដោយមានផ្លូវដែកប្រវែងជាង ២២.០០០គីឡូម៉ែត្រ បណ្តាញដឹកជញ្ជូនកាន់កាប់ដោយរដ្ឋនេះបន្តធ្វើការ ថ្វីបើមានការខូចខាតជាប្រចាំដោយសារការបាញ់ផ្តក់។ ផ្លូវដែករបស់អ៊ុយក្រែនជួយជម្លៀសមនុស្សចេញពីទីក្រុងនានានៅតាមជួរមុខ ដឹកជញ្ជូនមេដឹកនាំសាកលលោកហើយនឹងដឹកជញ្ជូនទំនិញនិងកងទ័ពសម្រាប់កងទ័ពអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានសន្យាបំពេញគោលដៅរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែនហើយបានព្រមានខ្លាំងៗដល់ប្រទេសលោកខាងលិចកុំឲ្យចូលពាក់ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងការប្រយុទ្ធ ដោយនិយាយថាវាអាចបណ្តាលឱ្យមានហានិភ័យជម្លោះនុយក្លែអ៊ែរសាកលលោក។
លោក Zelenskyy បានថ្លែងថា លោកនឹងពិភាក្សាអំពី«កិច្ចសហការខាងការការពារប្រទេសនិងខាងនយោបាយ»ព្រមទាំងផែនការសន្តិភាពរបស់អ៊ុយក្រែនជាមួយនាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama។
កីឡាករអ៊ុយក្រែនល្បីឈ្មោះលោក Vladyslav Vashchuk ឥឡូវនេះកំពុងប្រយុទ្ធដើម្បីប្រទេសរបស់លោកនៅសមរភូមិ។ លោក Vaschuk បានចូលក្នុងកងទ័ពជាតិអ៊ុយក្រែនកាលពីខែឧសភា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក លោកបានធ្វើជាទាហាន និងពេទ្យសង្រ្គោះបឋម
ភាពបន្ទាន់នៃការផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់ការរុលទៅមុខរបស់កម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនត្រូវបានលើកឡើងជាថ្មីកាលពីថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ការប្រជុំរបស់បណ្ដាមេដឹកនាំអឺរ៉ុបកាលពីថ្ងៃចន្ទគឺរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីបរិមាណសព្វាវុធរបស់អ៊ុយក្រែន សមត្ថភាពរបស់អ៊ុយក្រែនក្នុងការផលិតសព្វាវុធ
អាជីវកម្មនានានៅអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ ការនាំចេញត្រូវបានផ្អាក ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទី។ ប៉ុន្តែនៅឆ្នាំ ២០២៣ មន្ត្រីអ៊ុយក្រែនបានថ្លែងថា សេដ្ឋកិច្ចប្រទេសបានកើនឡើង ៥%។
លោក Zelenskyy ក៏បានបង្ហាញជាលើកដំបូងថា យោធាអ៊ុយក្រែនចំនួន ៣ម៉ឺន ១ពាន់នាក់ បានស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីរហូតមកដល់ពេលនេះ។
សង្គ្រាមនាំមកនូវធាតុផ្សំថ្មីៗចូលក្នុងជីវិតកុមារអ៊ុយក្រែន ដូចជាជម្រកការពារខ្លួនពីគ្រាប់បែកនៅថ្នាក់មត្តេយ្យនិងសាលារៀន មេរៀនអំពីសុវត្ថិភាពគ្រាប់មីន និងការហ្វឹកហ្វឺនសង្គ្រោះបឋម។
ការសិក្សារបស់ទីភ្នាក់ងារ UNHCR គឺផ្អែកលើបទសម្ភាសន៍ ដែលត្រូវបានធ្វើឡើងនៅខែមករា និងខែកុម្ភៈ ជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែន អ្នកបាត់បង់ទីលំនៅក្នុងប្រទេស និងសមាជិកគ្រួសារអ្នកវិលត្រឡប់មកវិញទាំងនៅក្នុងនិងក្រៅប្រទេស ប្រមាណ ៩.៩០០នាក់។
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Victoria Nuland បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងជាថ្មី ដល់បុគ្គលជាច្រើនរយនាក់ក្នុងប្រទេសរុស្ស៊ីក្នុងពេលពីរបីថ្ងៃខាងមុខនេះ។
ដើម្បីជួយដល់ជនភៀសខ្លួននៅទីក្រុងញូវយ៉ក អ្នកស្ម័គ្រចិត្តមួយក្រុមបានរៀបចំកម្មវិធីតាំងពិព័រណ៍មួយអំពីសុខភាព ដែលជនភៀសខ្លួនអ៊ុយក្រែនអាចទទួលសេវាថែទាំសុខភាពដែលពួកគេត្រូវការ។
ព័ត៌មានផ្សេងទៀត