យោធាអ៊ុយក្រែនបានកំណត់អត្តសញ្ញាណរបស់នាវារុស្ស៊ីនោះថា នាវា Caesar Kunikov និងបានបញ្ជាក់ថា នាវានោះស្ថិតនៅក្នុងដែនទឹកជិតទីក្រុង Alupka នៅពេលដែលមានការវាយប្រហារនោះ។
ក្រុមវេជ្ជបណ្ឌិតនិយាយថា ចំនួនជនរងគ្រោះអ៊ុយក្រែន ដែលស្លាប់ដោយរបួសរលាកឆេះពីការវាយប្រហារក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីកើនឡើងយ៉ាងខ្លាំង និងបានព្រមានពីប្រព័ន្ធវេជ្ជសាស្ត្ររបស់អ៊ុយក្រែនកំពុងប្រឹងប្រែងទប់ទល់នឹងបញ្ហានេះ។
រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដ្រូនជាច្រើនកាលពីព្រឹកថ្ងៃអាទិត្យ។ ការវាយប្រហារនេះកើតឡើងនៅពេលដែលការផ្តល់មូលនិធិបន្ថែមរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីប្រឈមមុខនឹងឧបសគ្គនៅក្នុងសភាសហរដ្ឋអាមេរិកដែលប
អភិបាលក្រុង Dnipro លោក Borys Filatov និយាយក្នុងសារបង្ហោះលើប្រព័ន្ធតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធបានរងការវាយប្រហារ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលរងការវាយប្រហារ ឬកម្រិតនៃការខូចខាតនោះឡើយ។
ការស្ទាក់បាញ់ទម្លាក់នោះកើតមាននៅក្នុងតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានតំបន់ Khmelnytskyi តំបន់ Vinnytsia តំបន់ Kirovohrad តំបន់ Mykolaiv តំបន់ Dnipropetrovsk និងតំបន់ Zaporizhzhia។
រុស្ស៊ីកំពុងរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ។ នេះជា ការបោះឆ្នោតមួយដែលគ្របដណ្ដប់ដោយការលុកលុយយ៉ាងពេញទំហឹងលើប្រទេសអ៊ុយក្រែនហើយមានរយៈពេលជិតដល់ខួបលើកទី ២ និងការបង្ក្រាបលើគូប្រជែងនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
ពីរឆ្នាំក្រោយការធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី ការស្ទង់មតិមួយបង្ហាញថាជនជាតិអ៊ុយក្រែន រួបរួមគ្នាខ្លាំងជាពេលណាៗទាំងអស់ ដើម្បីច្រានចោលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមហិច្ឆតារបស់លោក សម្រាប់ប្រទេសរបស់ពួកគេ។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានជួបជាមួយនាយឧត្តមសេនីយ៍ Zaluzhnyi និងបានអរគុណលោកដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅពេលដែលអ្នកវិភាគយោធាជាច្រើនគិតថា អ៊ុយក្រែននឹងត្រូវបានរុស្ស៊ីគ្រប់គ្រងបានយ៉ាងយ៉ាងឆាប់រហ័សនោះ។
យោធាអ៊ុយក្រែនបានរៀបរាប់លម្អិតថា នៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីនេះ រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ៣៦ គ្រាប់ មីស៊ីលបញ្ជា S-300 ៥ គ្រាប់ និងមីស៊ីលបាលីស្ទិក ៣ គ្រាប់។
តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណើរបស់ក្រុងកៀវ ដែលថា ខ្លួនមិនទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ Luhansk តំបន់ Donetsk ដែលរុស្ស៊ីបានអះអាងថាជាមូលហេតុដែលនាំឱ្យខ្លួនចូលឈ្លានពានអ៊ុយក្រែន។
លោក Borrell បាននិយាយថា លោកនឹងប្រើប្រាស់កិច្ចប្រជុំក្នុងរដ្ឋធានីកៀវដើម្បីពិភាក្សាលើកំណែទម្រង់ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនដើម្បីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។
ពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់បានរត់គេចពីសង្គ្រាមក្នុងប្រទេសកំណើតរបស់ខ្លួនតាំងពីពេលដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសនេះកាលពីឆ្នាំ ២០២២ មក។ ខណៈពេលដែលសង្គ្រាមកំពុងបន្ត មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកំណើតវិញ
ព័ត៌មានផ្សេងទៀត