News កាលពីថ្ងៃអាទិត្យ លោក Stoltenberg និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការឆ្លើយតបរបស់អង្គការអូតង់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកបន្ថែមទៀតថា៖ «នៅថ្ងៃនេះ រឿងនេះកំពុងកើតឡើងលើអ៊ុយក្រែន ថ្ងៃស្អែកវានឹងអាចកើតឡើងសម្រាប់កោះតៃវ៉ាន់»។
របាយការណ៍របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) និយាយថា ប្រទេសរុស្ស៉ី ពឹងផ្អែកកាន់តែខ្លាំងឡើងលើអាវុធនុយក្លេអ៊ែរធុនតូចសម្រាប់ប្រើនៅសមរភូមិ ដើម្បីទប់ទល់ជាមួយអង្គការអូតង់។
ប្រធាននយោបាយរបស់អង្គការសហប្រជាជាតិអ្នកស្រី Rosemary DiCarlo បាននិយាយថា អង្គការនេះមិនមានតួនាទី ដែលត្រូវផ្ទៀងផ្ទាត់ពីហេតុការណ៍នៃការធ្លាក់យន្តហោះនោះឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលកំពុងស្ថិតនៅក្នុងបូរីញូវយ៉កនៅសប្តាហ៍នេះដើម្បីចូលរួមជំនួបនៅឯអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ុយក្រែនពី «ការវាយប្រហារភេរវកម្ម»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទូចឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ។
បណ្តាញផ្សាយព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះនោះបានដឹកពួកឈ្លើយសឹកអ៊ុយក្រែនចំនួន ៦៥នាក់ ដែលត្រូវដឹកទៅកាន់ព្រំដែនដើម្បីដោះដូរឈ្លើយសឹកគ្នា។
រុស្ស៊ីរាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីទីក្រុងអ៊ុយក្រែនដែលកាន់កាប់ដោយកងកម្លាំងវិមានក្រឹមឡាំង រងការបាញ់ផ្លោង។ ការបាញ់ប្រហារនេះបានកើតឡើង ខណៈស្ថានីយដឹកជញ្ជូនសារធាតុគីមីរបស់រុស្ស៊ីក៏ត្រូវភ្លើងឆេះផងដែរ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ២១គ្រាប់ ក្នុងចំណោម ៤១គ្រាប់។
នៅឯពិធីបុណ្យតន្ត្រីអន្តរជាតិមួយនៅទីក្រុង New York សហរដ្ឋអាមេរិក តន្ត្រីករអ៊ុយក្រែន-កាណាដាមួយក្រុមបានច្រៀងចំរៀងនានាអំពីអនុភាពនិងការតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ក្រុមតន្ត្រី Balaklava Blues ស្ថិតក្នុងចំណោមក្រុមចំនួន ១០ មកពីជុំវិញពិភពលោកដែលបានសម្តែងនៅពិធីបុណ្យតន្ត្រី Globalfest។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៨គ្រឿងរបស់រុស្ស៊ី ដែលបានវាយប្រហារពីលើអាកាសក្នុងតំបន់ Mykolaiv តំបន់ Kherson និងតំបន់ Dnipropetrovsk។
អាទិភាពធំបំផុតគឺអាកាសយានដ្ឋានអន្តរជាតិ Boryspil ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។ ការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ខំឱ្យបិទដែនអាកាសប្រទេសនេះជាបន្ទាន់។ តាំងពីពេលនោះមក មនុស្សដែលចង់ចូលក្នុងអ៊ុយក្រែនត្រូវតែធ្វើដំណើរតាមផ្លូវរថយន្តឬតាមផ្លូវរទេះភ្លើង។
ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែមករា បានជំរុញមេដឹកនាំដែលកំពុងជួបប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំក្នុងទីក្រុង Davos ប្រទេសស្វីស ឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសលោក បើមិនដូចនេះទេ នឹងរងហានិភ័យដោយការវាយប្រហាររបស់រុស្ស៊ីលើប្រទេសដទៃទៀតផងដែរ។
យោធាអ៊ុយក្រែនបានរាយការណ៍ថា បានបាញ់ទម្លាក់ដ្រូនចំនួន ២២ គ្រឿងនៃ ដ្រូនចំនួន៣៣គ្រឿងដែលរុស្ស៊ីបានបង្ហោះវាយប្រហារពេញមួយយប់ និងបានអះអាងបន្ថែមថា ដ្រូនជាច្រើនផ្សេងទៀតដែលបានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន មិនបានទៅដល់គោលដៅទេ។
ព័ត៌មានផ្សេងទៀត