ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានវាយប្រហារដោយប្រើដ្រូនប្រយុទ្ធ ៦០០ គ្រឿង និងមីស៊ីលជាង ៣៣០ គ្រាប់ លើអ៊ុយក្រែនតាំងពីដើមឆ្នាំនេះមក។
អង្គការអូតង់បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ដោយមានកងទ័ពរាប់ម៉ឺននាក់ ដែលគ្រោងនឹងធ្វើប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុបក្នុងប៉ុន្មានខែខាងមុខនេះ។ នេះជាការបង្ហាញកម្លាំងចំពេលមានការគំរាមកំហែងពីប្រទេសរុស្ស៊ី។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញដ្រូនចំនួន ១៥ គ្រឿងក្នុងចំណោមនោះ ដែលនៅក្នុងនោះការស្ទាក់បាញ់បំផ្លាញដ្រូនខ្លះបានធ្វើឡើងនៅលើតំបន់ Mykolaiv តំបន់ Sumy តំបន់ Cherkasy តំបន់ Dnipropetrovsk តំបន់ Kharkiv តំបន់ Kherson និងតំបន់រដ្ឋធានីកៀវ។
អ្នកស្រី Lyudmyla Opanasenko និងប្តីអ្នកស្រី កំពុងកសាងជីវិតរបស់ពួកគេឡើងវិញ ក្រោយពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី ២ ខែមករា បានធ្វើឱ្យផ្ទះរបស់ពួកគេនៅក្នុងទីក្រុងកៀវខូចខាត។
អ៊ុយក្រែនបានប្រើវិធីផ្សេងៗជាច្រើនដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ វិធីថ្មីចុងក្រោយមួយគឺការបង្វឹកសត្វសុនកឱ្យអមដំណើរទាហានអ៊ុយក្រែនក្នុងបេសកកម្មរបស់ពួកគេ។
News កាលពីថ្ងៃអាទិត្យ លោក Stoltenberg និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការឆ្លើយតបរបស់អង្គការអូតង់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកបន្ថែមទៀតថា៖ «នៅថ្ងៃនេះ រឿងនេះកំពុងកើតឡើងលើអ៊ុយក្រែន ថ្ងៃស្អែកវានឹងអាចកើតឡើងសម្រាប់កោះតៃវ៉ាន់»។
របាយការណ៍របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) និយាយថា ប្រទេសរុស្ស៉ី ពឹងផ្អែកកាន់តែខ្លាំងឡើងលើអាវុធនុយក្លេអ៊ែរធុនតូចសម្រាប់ប្រើនៅសមរភូមិ ដើម្បីទប់ទល់ជាមួយអង្គការអូតង់។
ប្រធាននយោបាយរបស់អង្គការសហប្រជាជាតិអ្នកស្រី Rosemary DiCarlo បាននិយាយថា អង្គការនេះមិនមានតួនាទី ដែលត្រូវផ្ទៀងផ្ទាត់ពីហេតុការណ៍នៃការធ្លាក់យន្តហោះនោះឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលកំពុងស្ថិតនៅក្នុងបូរីញូវយ៉កនៅសប្តាហ៍នេះដើម្បីចូលរួមជំនួបនៅឯអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ុយក្រែនពី «ការវាយប្រហារភេរវកម្ម»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទូចឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ។
បណ្តាញផ្សាយព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះនោះបានដឹកពួកឈ្លើយសឹកអ៊ុយក្រែនចំនួន ៦៥នាក់ ដែលត្រូវដឹកទៅកាន់ព្រំដែនដើម្បីដោះដូរឈ្លើយសឹកគ្នា។
រុស្ស៊ីរាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីទីក្រុងអ៊ុយក្រែនដែលកាន់កាប់ដោយកងកម្លាំងវិមានក្រឹមឡាំង រងការបាញ់ផ្លោង។ ការបាញ់ប្រហារនេះបានកើតឡើង ខណៈស្ថានីយដឹកជញ្ជូនសារធាតុគីមីរបស់រុស្ស៊ីក៏ត្រូវភ្លើងឆេះផងដែរ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ២១គ្រាប់ ក្នុងចំណោម ៤១គ្រាប់។
ព័ត៌មានផ្សេងទៀត