ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនពេញទំហឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក មានជនភៀសខ្លួនជាង ៥,៩លាននាក់ បានរត់ទៅកាន់ប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម សមត្ថភាពរបស់ប្រទេសនេះទប់ទល់នឹងរុស្ស៊ីដោយយោធាបានពឹងផ្អែកលើការគាំទ្ររបស់បស្ចិមប្រទេស។ ដោយជំនួយមួយចំនួនឥឡូវនេះស្ថិតក្នុងសភាពមិនច្បាស់លាស់ ឬអស់នោះ ឆ្នាំនេះទីក្រុងកៀវអាចលំបាក។
ចក្រភពអង់គ្លេសគឺជាប្រទេសដែលផ្តល់ជំនួយយោធាធំជាងគេទីពីរដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិកដែលផ្តល់ជំនួយសរុបចំនួនជិត៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២និង២០២៣។
លោក Zelenskyy បានកត់សម្គាល់ថា រដ្ឋាភិបាលក្រុងមូស្គូបានទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើងនិងដ្រូនពីប្រទេសអ៊ីរ៉ង់។
ខុទ្ទកាល័យលោកប្រធានាធិបតី Gitanas Nauseda នៃប្រទេសលីទុយអានីបានបញ្ជាក់ថា បន្ថែមទៅនឹងការពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន មេដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនលីទុយអានីនិងជួបជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសលីទុយអានីផងដែរ។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានកោះប្រជុំរយៈពេល ៥ ម៉ោងនេះរវាងអ្នកជំនាញផ្នែកបច្ចេកវិទ្យានិងយោធានិងមន្ត្រីរដ្ឋាភិបាលអំពីសមត្ថភាពបច្ចេកវិទ្យាថ្មីដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនចាប់សញ្ញាបាននិងទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនិងដោះមីននៅតំបន់ជាច្រើននៅអ៊ុយក្រែន។
លោក Zelenskyy បានថ្លែងដូចនេះតាមរយៈប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំការពារជាតិក្នុងរដ្ឋធានីស្តុកខុល ប្រទេសស៊ុយអែតកាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានបង្ហាញការតាំងចិត្តនៃប្រទេសរបស់លោកក្នុងការជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន។
រឿងរ៉ាវឆាកល្ខោនខ្វែងគំនិតភាគច្រើនជុំវិញជម្លោះនេះកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ដែលនៅទីនោះក្រុមសាធារណរដ្ឋស្ទាក់ស្ទើរក្នុងការអនុម័តលើសំណើបន្ទាន់ខ្លាំងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់មូលនិធិរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបានជំរុញឱ្យសម្ព័ន្ធមិត្តជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្របពេលដែលរុស្ស៊ីបានវាយប្រហារដោយមីស៊ីលនិងដ្រូនលើទីក្រុងនានារបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៣៥ គ្រឿងនិងកាំជ្រួច ៩៩ ដើម ដែលបានបាញ់ប្រហារពីអាកាសនិងសមុទ្រ ហើយថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់នោះ និងកាំជ្រួចមីស៊ីល ៧២ គ្រាប់។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីបានប្រើដ្រូន ៣៥ គ្រឿងនិងមីស៊ីល ៩៩ គ្រាប់ ដែលក្នុងនោះរួមមានទាំងដ្រូននិងមីស៊ីលដែលបាញ់ចេញពីយន្តហោះនិងពីនាវានៅឯសមុទ្រផងដែរ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់និងមីស៊ីល ៧២ គ្រាប់ក្នុងចំណោមនោះ។
លោក Christian Freuding អ្នកមើលការខុសត្រូវលើការគាំទ្ររបស់កងទ័ពអាល្លឺម៉ង់សម្រាប់រដ្ឋាភិបាលក្រុងកៀវបានប្រាប់កាសែត Sueddeutsche Zeitung ថា៖ «... កងទ័ពរុស្ស៊ី ៣សែននាក់ បានស្លាប់និងរងរបួសក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយរុស្ស៊ីមិនអាចប្រមូលកម្លាំងបានទៀតឡើយសម្រាប់ធ្វើសង្គ្រាម»។
ព័ត៌មានផ្សេងទៀត