កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ២១គ្រាប់ ក្នុងចំណោម ៤១គ្រាប់។
នៅឯពិធីបុណ្យតន្ត្រីអន្តរជាតិមួយនៅទីក្រុង New York សហរដ្ឋអាមេរិក តន្ត្រីករអ៊ុយក្រែន-កាណាដាមួយក្រុមបានច្រៀងចំរៀងនានាអំពីអនុភាពនិងការតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ក្រុមតន្ត្រី Balaklava Blues ស្ថិតក្នុងចំណោមក្រុមចំនួន ១០ មកពីជុំវិញពិភពលោកដែលបានសម្តែងនៅពិធីបុណ្យតន្ត្រី Globalfest។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៨គ្រឿងរបស់រុស្ស៊ី ដែលបានវាយប្រហារពីលើអាកាសក្នុងតំបន់ Mykolaiv តំបន់ Kherson និងតំបន់ Dnipropetrovsk។
អាទិភាពធំបំផុតគឺអាកាសយានដ្ឋានអន្តរជាតិ Boryspil ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។ ការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ខំឱ្យបិទដែនអាកាសប្រទេសនេះជាបន្ទាន់។ តាំងពីពេលនោះមក មនុស្សដែលចង់ចូលក្នុងអ៊ុយក្រែនត្រូវតែធ្វើដំណើរតាមផ្លូវរថយន្តឬតាមផ្លូវរទេះភ្លើង។
ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែមករា បានជំរុញមេដឹកនាំដែលកំពុងជួបប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំក្នុងទីក្រុង Davos ប្រទេសស្វីស ឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសលោក បើមិនដូចនេះទេ នឹងរងហានិភ័យដោយការវាយប្រហាររបស់រុស្ស៊ីលើប្រទេសដទៃទៀតផងដែរ។
យោធាអ៊ុយក្រែនបានរាយការណ៍ថា បានបាញ់ទម្លាក់ដ្រូនចំនួន ២២ គ្រឿងនៃ ដ្រូនចំនួន៣៣គ្រឿងដែលរុស្ស៊ីបានបង្ហោះវាយប្រហារពេញមួយយប់ និងបានអះអាងបន្ថែមថា ដ្រូនជាច្រើនផ្សេងទៀតដែលបានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន មិនបានទៅដល់គោលដៅទេ។
យោធាអ៊ុយក្រែនបាននិយាយថា ដ្រូនភាគច្រើនបានបាញ់សំដៅតំបន់ទីក្រុង Odesa។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានបញ្ជាក់ថា កម្ទេចកំទីបាក់បែកនៃដ្រូនដែលយោធាអ៊ុយក្រែនបានបាញ់ទម្លាក់នោះបានធ្លាក់ចំអគារលំនៅដ្ឋានរបស់ពលរដ្ឋនិងបានធ្វើឱ្យបំពង់ឧស្ម័នរងការខូចខាត។
ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនពេញទំហឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក មានជនភៀសខ្លួនជាង ៥,៩លាននាក់ បានរត់ទៅកាន់ប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម សមត្ថភាពរបស់ប្រទេសនេះទប់ទល់នឹងរុស្ស៊ីដោយយោធាបានពឹងផ្អែកលើការគាំទ្ររបស់បស្ចិមប្រទេស។ ដោយជំនួយមួយចំនួនឥឡូវនេះស្ថិតក្នុងសភាពមិនច្បាស់លាស់ ឬអស់នោះ ឆ្នាំនេះទីក្រុងកៀវអាចលំបាក។
ចក្រភពអង់គ្លេសគឺជាប្រទេសដែលផ្តល់ជំនួយយោធាធំជាងគេទីពីរដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិកដែលផ្តល់ជំនួយសរុបចំនួនជិត៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២និង២០២៣។
លោក Zelenskyy បានកត់សម្គាល់ថា រដ្ឋាភិបាលក្រុងមូស្គូបានទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើងនិងដ្រូនពីប្រទេសអ៊ីរ៉ង់។
ខុទ្ទកាល័យលោកប្រធានាធិបតី Gitanas Nauseda នៃប្រទេសលីទុយអានីបានបញ្ជាក់ថា បន្ថែមទៅនឹងការពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន មេដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនលីទុយអានីនិងជួបជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសលីទុយអានីផងដែរ។
ព័ត៌មានផ្សេងទៀត