រឿងរ៉ាវឆាកល្ខោនខ្វែងគំនិតភាគច្រើនជុំវិញជម្លោះនេះកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ដែលនៅទីនោះក្រុមសាធារណរដ្ឋស្ទាក់ស្ទើរក្នុងការអនុម័តលើសំណើបន្ទាន់ខ្លាំងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់មូលនិធិរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបានជំរុញឱ្យសម្ព័ន្ធមិត្តជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្របពេលដែលរុស្ស៊ីបានវាយប្រហារដោយមីស៊ីលនិងដ្រូនលើទីក្រុងនានារបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៣៥ គ្រឿងនិងកាំជ្រួច ៩៩ ដើម ដែលបានបាញ់ប្រហារពីអាកាសនិងសមុទ្រ ហើយថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់នោះ និងកាំជ្រួចមីស៊ីល ៧២ គ្រាប់។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីបានប្រើដ្រូន ៣៥ គ្រឿងនិងមីស៊ីល ៩៩ គ្រាប់ ដែលក្នុងនោះរួមមានទាំងដ្រូននិងមីស៊ីលដែលបាញ់ចេញពីយន្តហោះនិងពីនាវានៅឯសមុទ្រផងដែរ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់និងមីស៊ីល ៧២ គ្រាប់ក្នុងចំណោមនោះ។
លោក Christian Freuding អ្នកមើលការខុសត្រូវលើការគាំទ្ររបស់កងទ័ពអាល្លឺម៉ង់សម្រាប់រដ្ឋាភិបាលក្រុងកៀវបានប្រាប់កាសែត Sueddeutsche Zeitung ថា៖ «... កងទ័ពរុស្ស៊ី ៣សែននាក់ បានស្លាប់និងរងរបួសក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយរុស្ស៊ីមិនអាចប្រមូលកម្លាំងបានទៀតឡើយសម្រាប់ធ្វើសង្គ្រាម»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ក្នុងសេចក្តី ថ្លែងការណ៍ថា កញ្ចប់ជំនួយដែលមានទឹកប្រាក់ ២៥០លានដុល្លារនោះ រួមមានគ្រាប់កាំភ្លើងសម្រាប់ការពារដែនអាកាស គ្រាប់បន្ថែមសម្រាប់កាំភ្លើងរ៉ុក្កែត HIMARS គ្រាប់កាំភ្លើងផ្លោង ១៥៥និង១០៥មីលីម៉ែត្រនិងគ្រាប់កាំភ្លើងសម្រាប់ប្រឆាំងរថពាសដែកផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko ក៏បានរាយការណ៍ផងដែរថា គ្រាប់ផ្លោងរបស់រុស្ស៊ីបានបាញ់ចំស្ថានីយរថភ្លើងក្នុងតំបន់ Kherson កាលពីយប់ថ្ងៃអង្គារ ក្នុងពេលដែលមនុស្សកំពុងរង់ចាំរថភ្លើងដើម្បីជម្លៀសពួកគេ។
នៅក្នុងសារបង្ហោះតាមតេឡេក្រាម កងកម្លាំងដែនអាកាសអ៊ុយក្រែនបានបង្ហាញថា នាវានោះឈ្មោះ Novocherkask ហើយមីស៊ីល cruise របស់ខ្លួនបានបាញ់វានៅក្នុងតំបន់ Fedosia។
អ៊ុយក្រែនព្យាយាមបំបែកខ្សែត្រៀមប្រយុទ្ធរបស់កងកម្លាំងឈ្លានពានរុស្ស៊ីក្នុងឆ្នាំ២០២៣ ខណៈពេលដែលក្រុមបស្ចិមប្រទេសបានបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់និងប្រព័ន្ធមីស៊ីលទំនើបៗដល់អ៊ុយក្រែន។
អភិបាលក្រុងកៀវលោក Vitali Klitschko និងមន្ត្រីអ៊ុយក្រែនផ្សេងទៀតបានរាយការណ៍ពីការវាយប្រហារដាច់ដោយឡែកពីគ្នាលើស្រុកដែលមានលំនៅដ្ឋានពលរដ្ឋរស់នៅ។
ស្ត្រីអ៊ុយក្រែន ៣ នាក់ម្នា ក់មានកូន ៣ នាក់ ម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាប្រធានក្រុមហ៊ុនចែកចាយដ៏ជោគជ័យ។ ពួកគាត់បានក្លាយជាជនភៀសខ្លួនក្នុងប្រទេស ក្រោយការចូលឈ្លានពានរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ៣៤ គ្រឿងក្នុងចំណោមនោះ ដោយការបាញ់ទម្លាក់ទាំងនោះបានកើតឡើងនៅទីក្រុងកៀវ ទីក្រុង Dnipropetrovsk ទីក្រុង Kherson ទីក្រុង Mykolaiv ទីក្រុង Chernihiv និងតំបន់ផ្សេងៗទៀត។
ព័ត៌មានផ្សេងទៀត