ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនស្តារការធ្វើដំណើរតាមអាកាស


រូបឯកសារ៖ យន្តហោះដឹកជំនួយ​យោធាដល់អ៊ុយក្រែនចុះ​សំចត​នៅ​អាកាសយានដ្ឋាន​ Boryspil នៅជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ យន្តហោះដឹកជំនួយ​យោធាដល់អ៊ុយក្រែនចុះ​សំចត​នៅ​អាកាសយានដ្ឋាន​ Boryspil នៅជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

មន្ត្រីម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយកាលពី​ថ្ងៃព្រហស្បតិ៍​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើការ​«យ៉ាងខ្លាំង»ដើម្បីស្តារ​ការធ្វើ​ដំណើរ​តាម​អាកាសឡើង​វិញ ​ដែល​ត្រូវបាន​ផ្អាកជិត​ពីរឆ្នាំ។

អាទិភាព​ធំបំផុត​គឺអាកាសយានដ្ឋាន​អន្តរជាតិ Boryspil ​ដែលស្ថិតនៅ​ជាយ​រដ្ឋធានី​កៀវ។

ការលុកលុយ​របស់​រុស្ស៊ី​ក្នុង​អ៊ុយក្រែនកាលពី​ខែកុម្ភៈ ​ឆ្នាំ​ ២០២២ ​បានបង្ខំ​ឱ្យបិទ​ដែនអាកាស​ប្រទេសនេះ​ជា​បន្ទាន់។​ តាំង​ពីពេល​នោះ​មក ​មនុស្សដែល​ចង់​ចូលក្នុង​អ៊ុយក្រែន​ត្រូវតែ​ធ្វើដំណើរ​តាម​ផ្លូវ​រថយន្តឬ​តាម​ផ្លូវ​រទេះភ្លើង។

នៅ​ពេល​នេះ​ អ៊ុយក្រែន​យល់ឃើញ​ថាការបើក​ការធ្វើដំណើរ​តាម​អាកាស​ជា​ថ្មីវិញជា​ជំហាន​មួយដើម្បី​ជួយ​សេដ្ឋកិច្ច។​

អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រេងក្នុង​ប្រទេស​អេមេរ៉ាត​អារ៉ាប់រួម​

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញបាន​និយាយ​ថា​ ខ្លួន​បានដាក់​ទណ្ឌកម្ម​លើក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ ដែល​មាន​ស្នាក់ការ​ក្នុង​ប្រទេស​អេមេរ៉ាតអារ៉ាប់រួម​ ដែល​បាន​បំពានលើ​តម្លៃ​ប្រេង​ដែល​បាន​កំណត់ក្នុង​មួយ​បារែល​ ៦០​ដុល្លារ​ លើ​ការ​នាំចេញ​ប្រេង​ឆៅ​របស់រុស្ស៊ី​ ​ ដែល​ជាវិធានការ​អនុវត្តច្បាប់​ជា​លើក​ដំបូង​របស់​ខ្លួនក្នុង​ឆ្នាំ​ ២០២៤ នេះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ​

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ការ​ដាក់​ទណ្ឌកម្មរបស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​ ត្រូវ​បាន​ធ្វើឡើងលើ​ក្រុមហ៊ុន​ Hennesea Shipping Co Ltd​ ដែលការិយាល័យ​នេះ​និយាយ​ថា​ ជា​ម្ចាស់​កម្មសិទ្ធ​លើ​នាវាប្រេង ​១៩​គ្រឿង​ ដែល​ភាគ​ច្រើនទិញ​ទុក​តាំង​ពីចុង​ឆ្នាំ​ ២០២២ ​មក។​

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​និយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​នាវាស្តុកប្រេង​មួយ​គ្រឿង​ក្នុង​ចំណោម​នាវា​ទាំង​នោះ​ក្នុង​ពេល​កន្លង​ទៅ​ គឺ​នាវា HS Atlantica ដែល​បាន​ដឹកជញ្ជូន​ប្រេង​ឆៅដែល​មាន​ប្រភព​ដើម​ពី​រុស្ស៊ី​ ក្នុង​តម្លៃ​លើស​៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារែល​ ដែល​ត្រូវ​បាន​ដាក់​កំណត់ ខណៈ​ប្រើប្រាស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែន​សមុទ្រ​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។

ការ​កំណត់​តម្លៃ​ប្រេង​ឆៅ​របស់​រុស្ស៊ី​នេះត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​ក្រុម​ប្រទេស​ G7 ដែលត្រូវ​បាន​សម្រេច​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​ ២០២២​ ក្នុង​បំណង​ដើម្បី​កាត់​បន្ថយប្រាក់​ចំណូល​របស់​រុស្ស៊ី​ ដែល​យក​ទៅ​ប្រើប្រាស់លើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយ​អនុញ្ញាត​ឱ្យ​ក្រុម​ក្រុមហ៊ុន​ធានារ៉ាប់រង​បស្ចិម​ប្រទេស​ និង​សេវាកម្ម​ដទៃ​ផ្សេង​ទៀត​ ត្រូវ​កំណត់​តម្លៃ​ប្រេងឱ្យ​នៅ​ក្រោម​៦០​ដុល្លារ​ក្នុង​មួយ​បារែល។

ការ​ដាក់​ទណ្ឌកម្ម​នេះ ​នឹង​រាំងខ្ទប់​ដល់​ក្រុមហ៊ុន Hennesea Holdings ពី​ការ​ធ្វើ​សកម្មភាពជំនួញ​ជា​ប្រាក់ដុល្លារ​ ដោយ​ដាក់​ក្រុម​ហ៊ុន​នេះ​ទៅ​ក្នុងបញ្ជីតាមដាន​ពិសេស៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG