នៅក្នុងសុន្ទរកថាដ៏វែងមួយទៅកាន់ប្រទេសជាតិ លោក Putin បានចាត់ទុករុស្ស៊ីនិងអ៊ុយក្រែនជាជនរងគ្រោះនៃការឆ្លៀតកេងប្រយោជន៍របស់ប្រទេសលោកខាងលិចហើយបាននិយាយទៀតថារុស្ស៊ី មិនមែនអ៊ុយក្រែនទេជាអ្នកប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួននេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកចង់ដើរតួនាទីនៅក្នុងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ចិនគឺជាប្រទេសដែលបានផ្ដល់ការគាំទ្រផ្នែកនយោបាយដ៏ខ្លាំងក្លាដល់រុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។
ខណៈដែលទាំងអ៊ុយក្រែននិងរុស្ស៊ីបង្កើនកម្លាំងយោធានៅភាគខាងកើតអ៊ុយក្រែន រុស្ស៊ីហាក់ដូចជាជិតឡោមព័ទ្ធបានទីក្រុង Bakhmut របស់អ៊ុយក្រែន ដែលជាសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនខែកន្លងមក។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Liubov Abravitova បានប្រាប់ VOA ថា អ្នកស្រីថ្កោលទោសការធ្វើសមយុទ្ធនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដោយមិនប្រាប់ឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានកំណត់ពេលត្រូវបោះឆ្នោតនៅឯសម័យប្រជុំពិសេសនៅសប្តាហ៍ក្រោយអំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធ្វើឱ្យមានសន្តិភាពដែលនឹងធានាអធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធនេះថា គេត្រូវការប្រាក់៥,៦ពាន់លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែននិងមនុស្សរាប់លាននាក់ទៀតដែលបានរត់គេចខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការផ្ដល់ដល់ប្រទេសអ៊ុយក្រែននូវគ្រាប់រំសេវបន្ថែមទៀត និងបំពេញឱ្យបានរួចរាល់នូវការបញ្ជូនរថក្រោះនិងសព្វាវុធធុនធ្ងន់ផ្សេងទៀតដល់អ៊ុយក្រែន។
ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលប្រាំនាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត