ប៉ូឡូញត្រៀមខ្លួនទទួលជនភៀសខ្លួនថែមទៀត ខណៈការប្រយុទ្ធគ្នាកើនឡើងនៅអ៊ុយក្រែន
- Henry Ridgwell
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។ ដូចលោក Henry Ridgwell រាយការណ៍ពីក្រុង Przemyśl នៅព្រំដែន ប៉ូឡូញត្រៀមខ្លួនទទួលជនភៀសខ្លួនបន្ថែមទៀត ខណៈការវាយប្រយុទ្ធគ្នា កើនឡើងនៅភាគខាងកើតអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕