រុស្ស៊ីនិងចិនរឹតចំណងទាក់ទងគ្នាជិតស្និទ្ធជាងមុនកាលពីថ្ងៃពុធ ដោយលោក Vladimir Putin បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់«ព្រំដែនថ្មី» ទោះជាស.រ.អ.បានសម្តែងកង្វល់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្តល់អាវុធឱ្យរដ្ឋាភិបាលមូស្គូដើម្បីជួយដល់ការប្រឹងប្រែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ការបង្ហាញនូវសម្ពន្ធភាពទាំងនេះគឺជាសញ្ញាថ្មីមួយដែលបង្ហាញថា ភាគីទាំងពីរកំពុងប្រកាន់ជំហរមិនងាករេនៅក្នុងសង្គ្រាមអូសបន្លាយដ៏យូរក្នុងប្រទេសអ៊ុយក្រែន។ គេរំពឹងថា ការប្រយុទ្ធរវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងសង្គ្រាមនោះនឹងកាន់តែខ្លាំងក្លាឡើងនៅពេលរដូវផ្ការីកចូលមកដល់។
បន្ទាប់ពីធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងនៅប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារអំពីវិធីដែលសហរដ្ឋអាមេរិកបង្រួបបង្រួមអង្គការអូតង់និងក្រុមបស្ចិមប្រទេសដើម្បីគាំទ្រអ៊ុយក្រែន។
ដោយមានអ្នកសារព័ត៌មានជាច្រើនត្រូវបានសម្លាប់និងរងរបួសធ្ងន់កាលពីឆ្នាំមុន ក្រុមអ្នកតស៊ូមតិដើម្បីប្រព័ន្ធផ្សព្វផ្សាយ បានប្រមែប្រមូលគ្នា ផ្តល់ការហ្វឹកហ្វឺននិងសម្ភារៈផ្សេងៗដល់ក្រុមអ្នករាយការណ៍ព័ត៌មាននៅប្រទេសនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) ដែលមកពីតំបន់អឺរ៉ុបខាងកើតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសន្តិសុខរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបង្ហាញពីការបារម្ភរបស់អាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលថា ចិនប្រហែលជាកំពុងត្រៀមបញ្ជូនជំនួយអាវុធដើម្បីគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
កាលពីមួយឆ្នាំកន្លងទៅនេះ ប្រទេសប៉ូឡូញបាននាំមុខគេក្នុងការទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ដែលគេចចេញពីការឈ្លានពានរបស់រុស្ស៊ី។ ស្របពេលជាមួយគ្នានេះដែរ ពលរដ្ឋប៉ូឡូញត្រូវរៀនសម្របខ្លួនទៅនឹងសង្គ្រាមទ្រង់ទ្រាយធំដែលកើតឡើងនៅអ៊ុយក្រែនក្បែរប្រទេសរបស់ពួកគេ។
នៅប៉ុន្មានសប្តាហ៍ដំបូងនៃសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ជនភៀសខ្លួនដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាងអាចធ្វើដំណើរដោយគិតថ្លៃនៅទូទាំងអឺរ៉ុប។ មួយឆ្នាំក្រោយមក ការធ្វើដំណើរដែលឥតគិតថ្លៃគឺមានតែរថភ្លើងមួយពីប្រទេសប៉ូឡូញទៅអាល្លឺម៉ង់តែប៉ុណ្ណោះ។
កងទ័ពរុស្ស៊ីបានកាន់កាប់ភូមិ Snihurivka របស់អ៊ុយក្រែន អស់៩ខែ។ នៅពេលពួកគេបានដកថយ ពួកគេបានបន្សល់កេរតំណែល មីនកប់ក្នុងដីនិងអន្ទាក់ផ្តាច់ជីវិតដ៏សាហាវ។ ក្រុមដោះមីនអ៊ុយក្រែនកំពុងធ្វើការសម្អាតមីនតំបន់នោះឲ្យមានសុវត្ថិភាពឡើងវិញ។
នៅក្នុងសុន្ទរកថាដ៏វែងមួយទៅកាន់ប្រទេសជាតិ លោក Putin បានចាត់ទុករុស្ស៊ីនិងអ៊ុយក្រែនជាជនរងគ្រោះនៃការឆ្លៀតកេងប្រយោជន៍របស់ប្រទេសលោកខាងលិចហើយបាននិយាយទៀតថារុស្ស៊ី មិនមែនអ៊ុយក្រែនទេជាអ្នកប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួននេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកចង់ដើរតួនាទីនៅក្នុងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ចិនគឺជាប្រទេសដែលបានផ្ដល់ការគាំទ្រផ្នែកនយោបាយដ៏ខ្លាំងក្លាដល់រុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត