ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Liubov Abravitova បានប្រាប់ VOA ថា អ្នកស្រីថ្កោលទោសការធ្វើសមយុទ្ធនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដោយមិនប្រាប់ឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានកំណត់ពេលត្រូវបោះឆ្នោតនៅឯសម័យប្រជុំពិសេសនៅសប្តាហ៍ក្រោយអំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធ្វើឱ្យមានសន្តិភាពដែលនឹងធានាអធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធនេះថា គេត្រូវការប្រាក់៥,៦ពាន់លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែននិងមនុស្សរាប់លាននាក់ទៀតដែលបានរត់គេចខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការផ្ដល់ដល់ប្រទេសអ៊ុយក្រែននូវគ្រាប់រំសេវបន្ថែមទៀត និងបំពេញឱ្យបានរួចរាល់នូវការបញ្ជូនរថក្រោះនិងសព្វាវុធធុនធ្ងន់ផ្សេងទៀតដល់អ៊ុយក្រែន។
ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលប្រាំនាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយប្រើកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដ្រូនដ៏«ធំមួយ»នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅបំពេញទស្សនកិច្ចក្នុងប្រទេសខ្លះនៅអឺរ៉ុបដើម្បីស្វះស្វែងរកអាវុធធុនធ្ងន់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិករួមសាមគ្គីគាំទ្រប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថា អាមេរិកនឹងឈរជាមួយអ៊ុយក្រែន«រហូតមិនថាយូរប៉ុណ្ណានោះទេ»។
ក្នុងសុន្ទរកថានៅពេលយប់របស់លោកកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក«កំពុងពង្រឹងតួនាទីនៃការរៀបចំរបស់យើង»នៅព្រំដែននិងតំបន់នៅសមរភូមិមុខ។
ព័ត៌មានផ្សេងទៀត