ចំពេលមានការភ័យខ្លាចថាសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នឹងបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ មេដឹកនាំសហគមន៍ជ្វីហ្វនិងអ្នកនយោបាយអ៊ុយក្រែនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រទាំងអ៊ីស្រាអែលនិងអ៊ុយក្រែន។
តាំងពីសង្រ្គាមចាប់ផ្តើម ជនស្ម័គ្រចិត្តអ៊ុយក្រែនបានដេរសម្លៀកបំពាក់សម្របខ្លួន ដែលត្រូវបានច្នៃឡើងដើម្បីសម្រួលដល់ទាហានដែលមានរបួស។ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ចេញទិន្នន័យផ្លូវការនៃចំនួនយោធាដែលបានស្លាប់ទេ ប៉ុន្តែជនស្ម័គ្រចិត្តនិយាយថា ពួកគេទទួលបានតម្រូវការ
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានចាត់វិធានការថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូដោយសារសង្គ្រាមនៅអ៊ុយក្រែន ដោយសំដៅលើសមត្ថភាពថាមពលក្នុងពេលអនាគតរបស់រុស្ស៊ី ការគេចវេះពីការដាក់ទណ្ឌកម្មនិងដ្រូនអត្តឃាតដែលជាការគំរាមកំហែងដល់ក្រុមទាហានអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីបោះបង់ចោលការហាមឃាត់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ។
ការវាយប្រហារមួយដោយរុស្ស៊ីក្នុងតំបន់ Kherson នាប៉ែកខាងកើតប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សម្នាក់ ធ្វើឱ្យរបួសពីរនាក់ទៀតនិងធ្វើឱ្យខូចខាតអគារនៅផ្នែកកណ្តាលក្រុងកាលពីថ្ងៃពុធ។ នេះបើតាមការប្រាប់ឱ្យដឹងដោយលោក Oleksandr Prokudin អភិបាលតំបន់នោះ។
ការិយាល័យរដ្ឋអាជ្ញាដែលគាំទ្រដោយអ៊ុយក្រែននៅក្នុងខេត្ត Donetsk ដែលក្រុង Volnovakha នេះស្ថិតនៅ ថា ឃាតកម្មនេះបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិនព្រមតាមការទាមទាររបស់បុរសមួយក្រុមស្លៀកពាក់ជាយោធាដែលចង់ឱ្យអ្នកដែលរស់នៅក្នុងផ្ទះនេះចាកចេញដើម្បីឱ្យទាហានរុស្ស៊ីស្នាក់នៅ។
រុស្ស៊ីនឹងដកហូតទ្រព្យសម្បត្តិរបស់បណ្តាប្រទេសនៅអឺរ៉ុប ប្រសិនបើប្លុកនោះរឹបអូសយកថវិការុស្ស៊ីដែលត្រូវបានផ្អឹបទុកដើម្បីផ្តល់ហិរញ្ញវត្ថុសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើតាមលោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ីនិងសម្ពន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin។
ពេលសង្គ្រាមអូសបន្លាយ ជនជាតិអ៊ុយក្រែនមួយចំនួនដែលរងរបួសធ្ងន់ធ្ងរនិងទទួលការព្យាបាលនៅបរទេស កំពុងវិលត្រឡប់ទៅអ៊ុយក្រែនវិញ។
ប្រធានាធិបតីអ៊ុយក្រែននិងតួកគីបានធ្វើការសន្ទនាតាមទូរសព្ទ ហើយប្រធានាធិបតីអ៊ុយក្រែននិយាយថា ភាគីតួកគីបានបញ្ជាក់ពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសន្យាកាលពីថ្ងៃអង្គារថានឹងដណ្ដើមកាន់កាប់ឡើងវិញនូវតំបន់នានារបស់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងត្រួតត្រានៅពេលបច្ចុប្បន្ន។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ពីរកន្លែងនៃប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែមរហូតដល់២០០លានដុល្លារជាកញ្ចប់ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១១ខែតុលា ពេលរដ្ឋបាលលោកBidenព្យាយាមបន្ថយក្តីព្រួយបារម្ភថាតម្រូវការកើនឡើងពីអ៊ុយក្រែនហើយឥឡូវពីអ៊ីស្រាអែលទៀត អាចធ្វើឲ្យសហរដ្ឋអាមេរិកចុះខ្សោយ។
ព័ត៌មានផ្សេងទៀត