កសិករនៅសហរដ្ឋអាមេរិកមានការពាក់ព័ន្ធយ៉ាងខ្លាំងក្លាជាមួយនឹងព្រឹត្តិការណ៍ក្នុងប្រទេសអ៊ុយក្រែន និងបានតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងយល់ថាតើសង្គ្រាមនៅទីនោះនឹងប៉ះពាល់យ៉ាងណាដល់កសិករនៅបរទេសនិងដំណើរការដាំដុះរបស់ពួកគេផ្ទាល់នៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវមួយថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅទីនោះ។
អស់រយៈពេលជិតពីរឆ្នាំហើយចាប់តាំងពីមានការឈ្លានពានពេញទំហឹងរបស់រុស្សីមកលើអ៊ុយក្រែន ក្រុមគ្រូពេទ្យទាហានបានចាប់ផ្តើមធ្វើការបញ្ចូលឈាមនៅក្នុងលេណដ្ឋាន។ ដើម្បីអនុវត្តការងារដ៏សំខាន់នេះ ក្រុមគ្រូពេទ្យកំពុងទទួលការបណ្តុះបណ្តាលជំនាញ។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
ការលើកឡើងរបស់លោក Zelenskyy នេះបានធ្វើឡើងក្នុងពេលពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ Valery Zaluzhny ដែលជាអគ្គមេបញ្ជាការយោធាអ៊ុយក្រែន បានប្រាប់ទស្សនាវដ្ដី The Economist ថា សង្គ្រាម «បានឈានដល់កម្រិតបច្ចេកវិទ្យាដែលធ្វើឱ្យយើងធ្លាក់ចូលក្នុងភាពជាប់គាំង»។
សហភាពអឺរ៉ុបកំពុងធ្វើការជាមួយនឹងរោងចក្រផលិតសព្វាវុធនានាដើម្បីបង្កើនការផលិតសព្វាវុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។
ពេទ្យព្យាបាលជំងឺវិកលចរិតនិងអ្នកចិត្តសាស្ត្រ៧នាក់មកពីអ៊ុយក្រែនបានឋិតនៅអូស្ត្រាលីជិតបីខែដើម្បីពិនិត្យមើលការព្យាបាលការប៉ះពាល់ផ្លូវចិត្តខ្លាំង ជាពិសេសសម្រាប់ជនភៀសខ្លួននិងការប្រើពេទ្យក្នុងសហគមន៍។
រូបភាពពីផ្កាយរណបបានបង្ហាញពីការចម្រើនទៅមុខនៃការសាងសង់រោងចក្រដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលនឹងផលិតយន្តហោះដ្រូន kamikaze ដែលរចនាឡើងដោយប្រទេសអ៊ីរ៉ង់ ដែលរដ្ឋាភិបាលក្រុងមូស្គូរំពឹងថានឹងធ្វើជាឧបករណ៍វាយប្រហារទៅលើគោលដៅថាមពលនានារបស់អ៊ុយក្រែន។
ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឲ្យមានការចំណាយធនធានយោធាក្នុងស្រុកដ៏ច្រើនលើសលុបរបស់រុស្ស៊ីនិងកំពុងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់ខ្លួនដើម្បីរក្សាវិស័យការពារជាតិជាមូលដ្ឋាននៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយ។
គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានស្នើសុំជំនួយ ៥៣ ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន។ ការស្នើនេះបានធ្វើឡើង ខណៈដែលយោធាអ៊ុយក្រែនត្រៀមខ្លួនសម្រាប់សង្គ្រាមរដូវរងាជាមួយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីថា កងការពារដែនអាកាសរបស់រស្ស៊ីបានបំផ្លាញដ្រូនចំនួន៩គ្រឿង ហើយបានទប់ស្កាត់ដ្រូន៨គ្រឿងទៀតដោយវិធីអេឡិចត្រូនិក។
និស្សិតអ៊ុយក្រែននៅសាកលវិទ្យាល័យ Yale ក្នុងសហរដ្ឋអាមេរិក កំពុងរៃអង្គាសប្រាក់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងជួយអប់រំមិត្តនិស្សិតអំពីសង្គ្រាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ អ្នកស្រី Iryna Solomko រាយការណ៍ពីទីក្រុងញ៊ូវយ៉ក ហើយលោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ព័ត៌មានផ្សេងទៀត