អាមេរិក ផ្ដល់ជំនួយ ២០០ លានដល់អ៊ុយក្រែន ហើយអ៊ុយក្រែនអាចទទួលបានយន្តហោះចម្បាំង F-16 ត្រឹមរដូវផ្ការីក
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែមរហូតដល់២០០លានដុល្លារជាកញ្ចប់ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១១ខែតុលា ពេលរដ្ឋបាលលោកBidenព្យាយាមបន្ថយក្តីព្រួយបារម្ភថាតម្រូវការកើនឡើងពីអ៊ុយក្រែនហើយឥឡូវពីអ៊ីស្រាអែលទៀត អាចធ្វើឲ្យសហរដ្ឋអាមេរិកចុះខ្សោយ។អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក អ្នកស្រី Carla Babb រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួលជូន។