រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានកម្ទេចដ្រូនទាំងអស់នោះលើកលែងតែមួយ។ ប៉ុន្តែ កម្ទេចកំទីបាក់បែករបស់ដ្រូនទាំងនោះដែលធ្លាក់ចុះមកបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសនិងធ្វើឱ្យខូចខាតដល់អគារនានា
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytro Kuleba បានអំពាវនាវសម្ព័ន្ធមិត្តលោកខាងលិចឱ្យបង្កើនការផលិតប្រព័ន្ធការពារប្រទេសដើម្បីធ្វើឱ្យប្រាកដថាកងទ័ពអ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Stoltenberg បានសរសើរដល់អ្វីដែលលោកហៅថា ជាការគាំទ្រផ្នែកយោធាមិនធ្លាប់មានពីមុនមករបស់សម្ព័ន្ធមិត្តអង្គការអូតង់ ដែលបានធ្វើចំពោះអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
ការនាំចេញទាំងនេះបានជួយលើកស្ទួយដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើកសិកម្មរបស់ប្រទេសអ៊ុយក្រែន និងនាំយកមកវិញនូវប្រភពដ៏សំខាន់នៃស្បៀងអាហារដែលមានតម្លៃសមរម្យសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងអាហារកើនឡើង។
អស់ពេល១០ឆ្នាំហើយ ចាប់តាំងពីមានការបះបោរដែលគេស្គាល់ថាជា Maidan ដែលជាព្រឹត្តិការណ៍បដិវត្តន៍នៃសេចក្តីថ្លៃថ្នូរអ៊ុយក្រែន។
យោងតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ការខូចខាតបរិស្ថានដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតជាទឹកប្រាក់សរុបប្រមាណ៥៦ពាន់លានដុល្លារ ដោយការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ជាមហន្តរាយដ៏អាក្រក់បំផុតមួយ។
លោក Oleksandr មេបញ្ជាការរងកងវរសេនាតូចមួយក្នុងកងពលតូចលេខ៤៧ បានថ្លែងប្រាប់ទីភ្នាក់ងារសាព័ត៌មានបារាំង Agence France-Presse ថា«ទីលានប្រយុទ្ធមានសាកសពពាសពេញ»។
អ៊ុយក្រែននិយាយនៅថ្ងៃពុធនេះថារុស្ស៊ីបានវាយប្រហារដោយដ្រូនចំនួន១៤គ្រឿងនិងកាំជ្រួចមីស៊ីល Cruise ដែលជាផ្នែកមួយនៃការវាយប្រហារនៅពេលថ្មីៗនេះរបស់ខ្លួន។
កសិករនៅសហរដ្ឋអាមេរិកមានការពាក់ព័ន្ធយ៉ាងខ្លាំងក្លាជាមួយនឹងព្រឹត្តិការណ៍ក្នុងប្រទេសអ៊ុយក្រែន និងបានតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងយល់ថាតើសង្គ្រាមនៅទីនោះនឹងប៉ះពាល់យ៉ាងណាដល់កសិករនៅបរទេសនិងដំណើរការដាំដុះរបស់ពួកគេផ្ទាល់នៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវមួយថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅទីនោះ។
អស់រយៈពេលជិតពីរឆ្នាំហើយចាប់តាំងពីមានការឈ្លានពានពេញទំហឹងរបស់រុស្សីមកលើអ៊ុយក្រែន ក្រុមគ្រូពេទ្យទាហានបានចាប់ផ្តើមធ្វើការបញ្ចូលឈាមនៅក្នុងលេណដ្ឋាន។ ដើម្បីអនុវត្តការងារដ៏សំខាន់នេះ ក្រុមគ្រូពេទ្យកំពុងទទួលការបណ្តុះបណ្តាលជំនាញ។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
ព័ត៌មានផ្សេងទៀត