សហភាពអឺរ៉ុបកំពុងធ្វើការជាមួយនឹងរោងចក្រផលិតសព្វាវុធនានាដើម្បីបង្កើនការផលិតសព្វាវុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។
ពេទ្យព្យាបាលជំងឺវិកលចរិតនិងអ្នកចិត្តសាស្ត្រ៧នាក់មកពីអ៊ុយក្រែនបានឋិតនៅអូស្ត្រាលីជិតបីខែដើម្បីពិនិត្យមើលការព្យាបាលការប៉ះពាល់ផ្លូវចិត្តខ្លាំង ជាពិសេសសម្រាប់ជនភៀសខ្លួននិងការប្រើពេទ្យក្នុងសហគមន៍។
រូបភាពពីផ្កាយរណបបានបង្ហាញពីការចម្រើនទៅមុខនៃការសាងសង់រោងចក្រដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលនឹងផលិតយន្តហោះដ្រូន kamikaze ដែលរចនាឡើងដោយប្រទេសអ៊ីរ៉ង់ ដែលរដ្ឋាភិបាលក្រុងមូស្គូរំពឹងថានឹងធ្វើជាឧបករណ៍វាយប្រហារទៅលើគោលដៅថាមពលនានារបស់អ៊ុយក្រែន។
ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឲ្យមានការចំណាយធនធានយោធាក្នុងស្រុកដ៏ច្រើនលើសលុបរបស់រុស្ស៊ីនិងកំពុងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់ខ្លួនដើម្បីរក្សាវិស័យការពារជាតិជាមូលដ្ឋាននៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយ។
គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានស្នើសុំជំនួយ ៥៣ ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន។ ការស្នើនេះបានធ្វើឡើង ខណៈដែលយោធាអ៊ុយក្រែនត្រៀមខ្លួនសម្រាប់សង្គ្រាមរដូវរងាជាមួយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីថា កងការពារដែនអាកាសរបស់រស្ស៊ីបានបំផ្លាញដ្រូនចំនួន៩គ្រឿង ហើយបានទប់ស្កាត់ដ្រូន៨គ្រឿងទៀតដោយវិធីអេឡិចត្រូនិក។
និស្សិតអ៊ុយក្រែននៅសាកលវិទ្យាល័យ Yale ក្នុងសហរដ្ឋអាមេរិក កំពុងរៃអង្គាសប្រាក់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងជួយអប់រំមិត្តនិស្សិតអំពីសង្គ្រាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ អ្នកស្រី Iryna Solomko រាយការណ៍ពីទីក្រុងញ៊ូវយ៉ក ហើយលោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាកម្លាំងជំរុញមួយនៅពីខាងក្រោយអ្វីដែលធ្វើឱ្យមានអតិផរណាខ្ពស់និងការធ្លាក់ចុះសេវាកម្មសង្គមនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗមកពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។
ចំពេលមានការភ័យខ្លាចថាសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នឹងបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ មេដឹកនាំសហគមន៍ជ្វីហ្វនិងអ្នកនយោបាយអ៊ុយក្រែនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រទាំងអ៊ីស្រាអែលនិងអ៊ុយក្រែន។
តាំងពីសង្រ្គាមចាប់ផ្តើម ជនស្ម័គ្រចិត្តអ៊ុយក្រែនបានដេរសម្លៀកបំពាក់សម្របខ្លួន ដែលត្រូវបានច្នៃឡើងដើម្បីសម្រួលដល់ទាហានដែលមានរបួស។ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ចេញទិន្នន័យផ្លូវការនៃចំនួនយោធាដែលបានស្លាប់ទេ ប៉ុន្តែជនស្ម័គ្រចិត្តនិយាយថា ពួកគេទទួលបានតម្រូវការ
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានចាត់វិធានការថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូដោយសារសង្គ្រាមនៅអ៊ុយក្រែន ដោយសំដៅលើសមត្ថភាពថាមពលក្នុងពេលអនាគតរបស់រុស្ស៊ី ការគេចវេះពីការដាក់ទណ្ឌកម្មនិងដ្រូនអត្តឃាតដែលជាការគំរាមកំហែងដល់ក្រុមទាហានអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីបោះបង់ចោលការហាមឃាត់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ។
ព័ត៌មានផ្សេងទៀត