ក្រោយមានព័ត៌មានផ្សព្វផ្សាយថា មានប្រជាជនថៃជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកន្លែងជើងកាងដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ស្ថានទូតថៃនៅទីក្រុងភ្នំពេញថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្ន ប្រសិនបើចង់មកធ្វើការនៅក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជប៉ុនបានរាយការណ៍ថា យន្តហោះនេះបានចុះចតនៅឯអាកាសយានដ្ឋាន Haneda បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Shin-Chitose នៅកោះ Hokkaido ដែលស្ថិតនៅចម្ងាយជាង ១.២០០ គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ដោយមានអ្នកដំណើរនិងក្រុមអាកាសយានិកសរុបចំនួន ៣៧៩ នាក់។
រូបភាពនៃសង្គ្រាមហែកហួរក្នុងប្រទេសអ៊ុយក្រែនជារឿងដ៏គួរន្ធត់សម្រាប់វេជ្ជបណ្ឌិត Alex Moroz ដែលកើតក្នុងទីក្រុង Odesa ហើយពេលនេះលោកជានាយកនៃកម្មវិធី Physical Residency នៃមន្ទីរ ពេទ្យ Langone នៃសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។
បើតាមអាជ្ញាធរមីន ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ អាជ្ញាធរមីនបានបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ៣០០០ គីឡូម៉ែត្រក្រឡាសម្រាប់ឱ្យពលរដ្ឋបង្កបង្កើនផល ដោយក្នុងនោះផ្ទៃដីមានមីនដែលត្រូវបានបោសសម្អាតរួចមីនគឺជាង ២០០ គីឡូម៉ែត្រក្រឡា។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយនិយាយយោងតាមប៉ូលិសថា តារាភាពយន្តរូបនេះត្រូវបានរកឃើញក្នុងរថយន្តមួយ នៅក្នុងឱទ្យានមួយ នាកណ្តាលក្រុងសេអ៊ូល។ លោក Lee អាយុ ៤៨ ឆ្នាំ ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិសអំពីការប្រើកញ្ឆានិងគ្រឿងញៀនស្រវឹងផ្សេងៗទៀត។
ការទាមទារទាំងនោះ រួមមានការថែរក្សាឧបករណ៍រំលាយរ៉ែឱ្យបានប្រសើឡើង គ្លីនិកសុខភាពត្រូវកែលម្អដើម្បីដោះស្រាយគ្រាអាសន្ន ហើយកម្មករចិនត្រូវតម្រូវឱ្យរៀនភាសាឥណ្ឌូណេស៊ីជាដើម។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាឱ្យសមត្ថកិច្ចចម្រុះស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្ក និងរត់គេចខ្លួន ក្រោយបុកជនរងគ្រោះជិះម៉ូតូមួយគ្រឿង បណ្តាលឱ្យស្រ្តី និងកូនតូចស្លាប់ និងស្វាមីដែលជាអ្នកបើកម៉ូតូរបួសធ្ងន់។
ជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលគេចខ្លួនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ បានចូលសារភាពនៅតុលាការ កាលពីថ្ងៃអាទិត្យ។ ក្រោយការសាកសួរ តុលាការបានសម្រេចឃុំខ្លួនរូបលោកនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។
លោកថ្លែងដូច្នេះ ក្រោយជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ ២៣ ឆ្នាំ បានបើករថយន្ត Jeep ពណ៌ខ្មៅ បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួន។
នេះ។ នគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មិនមានដូចការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលមានការដកស្រង់សម្តីរបស់នគរបាលថៃឡើយ។
ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
តុលាការបានឱ្យជនសង្ស័យឈ្មោះព្រហ្ម វិចិត្រសុសក្តា អាយុ២៣ឆ្នាំ ជាអ្នកបើករថយន្ត Jeep ពណ៌ខ្មៅ ចូលខ្លួនបំភ្លឺឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available