ក្រោយតាមដាន និងស៊ើបអង្កេតអស់រយៈពេល១ឆ្នាំលើឧក្រិដ្ឋជនគ្រឿងញៀន អាជ្ញាធរកម្ពុជា កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនល្មើសចំនួន៦នាក់ដែលដឹកគ្រឿងញៀនជាង១តោនកន្លះសំដៅទៅកោះតៃវ៉ាន់។
កាលពីថ្ងៃពុធ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយឈ្មោះថា Agribee Cambodia ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ»។
អ្នកតាមដានស្នើឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ ព្រោះថា ការផ្សព្វផ្សាយទាំងនេះជះឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គម។
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ អ្នកស្រី សុខ លីណា ដែលត្រូវជាម្តាយរបស់ជនបង្កហេតុ បានសម្រេចដកពាក្យបណ្តឹងនោះវិញ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារស្រាគឺជាបញ្ហាធំដែលត្រូវចាត់វិធានការ។
អយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ដែលមានបញ្ញត្តឱ្យផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អាជ្ញាធរបានឱ្យដឹងថា ខ្លួនរកឃើញគ្រឿងញៀនជាង១តោននៅក្នុងខេត្តព្រះវិហារ ដែលគេយកមកផ្លុងចោល។ អាជ្ញាធរកំពុងតែស៊ើបអង្កេតបន្តដើម្បីរកឧក្រិដ្ឋជនដែលនាំចូលគ្រឿងញៀនទាំងនោះ។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចស្ដុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ ជនបង្កមានឈ្មោះ នាង សំអូន ជាមន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចុះជួយសង្រ្គោះ និងឃាត់ខ្លួនជនបរទេស ធ្វើឡើងកាលពីសប្តាហ៍មុន ក្រោយសមត្ថកិច្ចកម្ពុជាទទួលបានពាក្យបណ្តឹងតាមប្រព័ន្ធ Hotline ពីជនជាតិបង់ក្លាដែស។ សមត្ថកិច្ចចាប់ខ្លួនជនជាតិបង់ក្លាដែស ២នាក់ ហើយបញ្ជូនទៅតុលាការ ដែលពួកគេត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។
លោក ជា ពៅ អគ្គស្នងការរងនគរបាលជាតិប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបើកឱ្យមានការដាក់ពាក្យបណ្តឹងតាមអនឡាញ តាមរយៈគេហទំព័រនឹងជួយឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការដាក់ពាក្យបណ្តឹងបានគ្រប់ពេល ដោយមិនមានការបង់ថ្លៃអ្វីឡើយ។
បន្ទាប់ពីមានការអនុវត្តនូវយុទ្ធនាការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន តាមការណែនាំរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា រួចមក អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា មន្រ្តីជាង៤០នាក់ត្រូវបានបណ្តេញពីក្របខណ្ឌការងារ ក្រោយរកឃើញថាមានសារធាតុញៀន។
អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៦និង៤០នាទីព្រឹក ហើយការឆេះដំបូងបណ្ដាលមកពីផ្ទុះឧបករណ៍ផ្ទុកសារធាតុគីមីនៅក្នុងរោងចក្រ។ កម្មការិនីម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីនោះបានស្លាប់ ដោយសារតែមិនអាចរត់ចេញទាន់។
ព័ត៌មានផ្សេងទៀត
No media source currently available